ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ បានចុះអនុវត្តការត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកកំរៀង ជាក់ស្ដែងឃាត់ខ្លួនមនុស្សម្នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនមួយចំនួន។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះបានធ្វេីឡេីងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងក្នុងផែនរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះអនុវត្តត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ត្រ ស្រុកកំរៀង ចំនួន ០២គោលដៅ ដូចខាងក្រោម៖
*គោលដៅទី០១៖ ចំណុចផ្លូវលេខ ៥៩ ក្រុមទី១៦ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ពិនិត្យលើយានយន្តចំនួន ២៦០គ្រឿង មនុស្ស ៤០២នាក់ស្រី ១៦៨នាក់ក្នុងនោះគឺ៖
-រថយន្តធុនធំ ចំនួន ១២០គ្រឿង មនុស្ស ១៩០នាក់ ស្រី៧៥នាក់។
-រថយន្តធុនតូចចំនួន ១៤០គ្រឿង មនុស្ស ២១២នាក់ ស្រី៩៩នាក់ និងម៉ូតូចំនួន ៧២គ្រឿង មនុស្ស ១២៥នាក់ស្រី ៨៩នាក់។
*គោលដៅទី០២៖ ផ្លូវលេខ៥៩ ក្រុម ទី៤ ភូមិត្ដដូង ឃុំបឹងរាំង ស្រុកកំរៀង វេលាម៉ោង១៣និង០០នាទីរសៀល ពិនិត្យលើរថយន្តចំនួន ២៥៧គ្រឿង មនុ ស្ស ៥០៣នាក់ ស្រី២២៤នាក់ និងម៉ូតូ៥៥គ្រឿង មនុស្ស ១១០នាក់ ស្រី៤៩នាក់ ក្នុងនោះគឺ៖
-រថយន្តធុនធំ ចំនួន ៩៧គ្រឿង មនុស្ស ២០៣នាក់ ស្រី៩៩នាក់។
-រថយន្តធុនតូចចំនួន ១៤០គ្រឿង មនុស្ស ៣០០នាក់ ស្រី១២៥នាក់។
ជាលទ្ធផលសរុបទាំង០២គោលដៅ ៖ យានយន្តសរុប ៥១៧គ្រឿង មនុស្ស ៩០៥នាក់ស្រី ៣៩២នាក់ និងម៉ូតូសរុប ១២៧គ្រឿងមនុស្ស ២៣៥នាក់ស្រី ១៣៨នាក់ មិនប្រក្រតី។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបង្រ្កាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ក រណី ឃាត់ខ្លួនមនុស្ស ០១នាក់ ដកហូតវត្ថុតាងបាន (ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICE ចំនួន ០៧ថង់ និងថ្នាំញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ា WY ចំនួន ០១ចំហៀង និងបានធ្វើតេស្តលើអ្នកបើកបរយានយន្ត (អ្នកបើករថយន្តនិងម៉ូតូ) ចំនួន ៦៣នាក់ រកឃើញអ្នកផ្ទុកសារធាតុញៀន ០៤នាក់ (កសាងសំណុំរឿង បញ្ជូនទៅតុលាការ) អនុវត្តទោសតាមច្បាប់។ ក្នុងកិច្ចប្រតិបត្តិការខាងលើសមត្ថកិច្ចពុំបានរកឃើញសារធាតុផ្សំគីមីខុសច្បាប់ឡើយ៕
Comment