ភ្នំពេញ៖ ដោយសារតែស្រវឹងស្រាខ្លាំងពេក បុរសម្នាក់បានចូលរកនាងៗបម្រើសេវាម៉ាស្សា-កោសជប់ ដើម្បីសម្រួលសរសៃរួចរាល់ក៏ត្រឡប់ទៅដល់ផ្ទះវិញ ក៏ពិនិត្យក្នុងការបូបសុទ្ធឃើញសុទ្ធតែលុយក្លែងក្លាយ ប្រភេទក្រដាស១០០ដុល្លារ ចំនួន០៨ស្លឹក និងលុយពិត១០០ដុល្លារ គឺគាត់បាត់លុយពិតអស់៨០០ដុល្លារសម្រាប់ទុកទិញម៉ូតូទើបផ្ទុះការតវ៉ាបង្កភាពភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅអន្តរគមន៍នាំយកទៅប៉ុស្តិ៍ដើម្បីសាកសួរ។
ករណីចូលរកសេវាម៉ាស្សា-កោសជប់ ដោយមានការចោទប្រកាន់ថាបានបន្លំដូរលុយពិតដាក់លុយក្លែងក្លាយនេះ បានកើតឡើង នៅយប់ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៣ នេះ នៅទីតាំងម៉ាស្សា-កោសជប់ យីហោ «តម្លៃ១០០០០រៀល» ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បុរសរងគ្រោះមានវ័យជាង៣០ឆ្នាំផ្លាយ បានរៀបរាប់ឱ្យដឹងថា មុខពេលកើតហេតុ រូបគាត់បានផឹកស្រាជាមួយមិត្តភ័ក្រស្រវឹងហើយក្នុងការបូបមានលុយ ចំនួន៩០០ដុល្លារ សម្រាប់ទុកទិញម៉ូតូជិះ ដោយស្រវឹងមិនសូវស្រួលខ្លួនបានចូលទៅក្នុងទីតាំងម៉ាស្សារ យីហោ «តម្លៃ១០០០០រៀល» ក្រោយពីម៉ាស្សារួចរាល់ក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។
បុរសខាងលើ បានបន្តទៀតថា ពេលទៅដល់ផ្ទះបានដកការបូបពិនិត្យមើលលុយស្រាប់តែឃើញសុទ្ធតែលុយក្លែងក្លាយ ប្រភេទក្រដាសប្រាក់ ១០០ដុល្លារ ចំនួន០៨សន្លឹក និងលុយពិត ចំនួន១០០ដុល្លារទើបស្លន់ស្លោរ ត្រឡប់មកទីតាំងម៉ាស្សាដើម្បីសួរនាំរឿងបន្លំយកលុយ និងប្តឹងនៅប៉ុស្ដិ៍រដ្ឋបាលដង្កោដើម្បីសុំឱ្យសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ផងដែរ។
Comment