• Today: November 21, 2024

មុខសញ្ញាធ្វើសកម្នភាពញុះញុងឲ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត ចំនួន ៤៤នាក់ ក្នុងគ្រុមតលេក្រាមសប្បាយ តាមបទបញ្ជាទណ្ឌិត សម រង្ស៊ី ត្រូវបានសមត្ថកិច្ចកំណត់បាន

ភ្នំពេញ៖ មុខសញ្ញាដែលធ្វើសកម្មភាពញុះញង់ឲ្យប្រជាពលរដ្ឋចូលរួមគូសបំផ្លាញសន្លឹកឆ្នោតតាមបទបញ្ជាទណ្ឌិត សម រង្ស៉ី ក្នុងបណ្តាញសង្គមក្រុមតេលេក្រាម «Sabai សប្បាយ» ត្រូវបានសមត្ថកិច្ចជំនាញកំណត់មុខសញ្ញាបាន ចំនួន ៤៤នាក់ ប្រសិនចេញមកសារភាព និងសុំទោសអាចនឹងរួចខ្លួន។ ក្រុមអ្នកញុះញុងឲ្យគូសបំផ្លាញសន្លឹកឆ្នោតតាមការអំពាវនាវរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ក្នុងប្រព័ន្ធតេលេក្រាមគ្រុម «Sabai សប្បាយ» សមត្ថកិច្ចជំនាញផ្នែកប្រឆាំងបទល្មើសបច្ចេកវិទ្យាបានកំណត់ច្បាស់លាស់​ ដែលអ្នកទាំងនោះប្រឈមនឹងការផ្តន្ទាទោសតាមច្បាប់ និងការផាកពិន័យជាប្រាក់ផងដែរ។ 

 សូមជម្រាបថា ទណ្ឌិត សម រង្ស៊ី និងមេដឹកក្រុមជ្រុលនិយមមួយចំនួនទៀតនៅក្រៅប្រទេស បានធ្វើយុទ្ធនាការ និងដាក់បទបញ្ជាឲ្យបក្ខពួករបស់ខ្លួនធ្វើសកម្មភាពញុះញង់ឲ្យប្រជាពលេដ្ឋ ចូលរួមគូសសន្លឹកឆ្នោតចោល ដើម្បីបំផ្លាញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតែម្តង។ 

 ក្នុងនោះទណ្ឌិត សម រង្ស៊ី បានធ្វើការអំពាវនាវ និងញុះញុងយ៉ាងដូច្នេះថា «សូមបងប្អូនជនរួមជាតិទៅកាន់ការិយាល័យបោះឆ្នោត តែទៅគូសសន្លឹកឆ្នោតចោលដើម្បីប្រឆាំងអំពើអយុត្តិធម៌»។ ក្រោយពីមានការអំពាវនាវក្នុងគោលបំណងបំផ្លាញប្រជាធិបតេយ្យបែបនេះ ក្រុមបណ្តាញជ្រុលនិយមជាដៃជើងទណ្ជិត សម រង្ស៊ី បានធ្វើការផ្សព្វផ្សាយ និងញុះញង់តាមប្រព័ន្ធតេលេក្រាមគ្រុមមួយដែលមានឈ្មោះថា «Sabai សប្បាយ»។ 

 ខាងក្រោមនេះជាបញ្ជីឈ្មោះ សកម្មជនក្រុមប្រឆាំងទាំង៤៤នាក់ ដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ»

Tags

Comment