• Today: November 21, 2024

សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរសារធាតុញៀន ឆ្លងដែនជិត១០គីឡូក្រាម ចាប់ខ្លួនជនសង្ស័យ ចំនួន០២នាក់

 

សៀមរាប៖ សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរសារធាតុញៀន ឆ្លងដែនជិត១០គីឡូក្រាម ចាប់ខ្លួនជនសង្ស័យ ចំនួន០២នាក់ បញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់។

តាមរបាយការណ៍ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ រួមមាន៖ ទី១-ឈ្មោះ ពៅ សៀងហេង ភេទប្រុស អាយុ ២០ឆ្នាំ និងទី២-ឈ្មោះ សិទ្ធ រិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ រឹមអូសវត្ថុតាងរួមមាន សារធាតុញៀនប្រភេទ កេតាមីន ចំនួន១០កញ្ចប់ រូបផ្លែទុរេនពណ៌មាស ទម្ងន់ ៩៨៨៧,៣៦ក្រាម និងទូរស័ព្ទដៃ Iphone Xs Max ពណ៌មាស០១គ្រឿង។

ប្រតិបត្តិការខាងលើ គឺអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅវេលាម៉ោង ១៦និង៤៥នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ កន្លងមក កម្លាំងជំនាញ (ក៥) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងពន្លាតដែនសមត្ថកិច្ចដល់ខេត្តបន្ទាយមានជ័យ ដោយមានការដឹកនាំសម្របសម្រួលពីឯកឧត្ដមព្រះរាជអាជ្ញាខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ  បានដំណើរការស្រាវជ្រាវបង្ក្រាប នៅចំណុចភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងរឹបអូសសារធាតុញៀន ឆ្លងដែនជិត១០គីឡូក្រាម។

សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បាននឹងកំពុងបន្តស្រាវជ្រាវបង្ក្រាបមេខ្លោង និងបក្ខពួកដែលនៅសេសសល់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធសំអាតប្រាក់

ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីបន្តនីតិវិធីច្បាប់

Tags

Comment