ព្រះសីហនុ៖ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តបាត់ដំបង បានសហការជាមួយនគរបាលខេត្តព្រះសីហនុ បានអនុវត្តន៍ដីកាបញ្ជាឱ្យចូលខ្លួនបុរសម្នាក់របស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់បំបង ពាក់ព័ន្ធករណីយករថយន្តរបស់នារីជាអតីតសង្សាទៅបញ្ជាំបានលុយខ្ទង់ម៉ឺនដុល្លារ និងគំរាមថានឹងថែមទៀតផង។
ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក ឧត្ដមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១០និង៥៦នាទី នៅចំណុចឆ្នេរអូរត្រេះ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយចូលរួមកម្លាំងសមត្ថសហការរបស់ស្នងការនគរបាលខេត្តព្រះសីហនុផងដែរ។
លោកវរសេនីយ៍ឯក ចៀក ថានិន នាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងសហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានខេត្តព្រះសីហនុ ចុះអនុវត្តដីកាបញ្ជាអោយចូលខ្លួន លេខ១៦ ដបខ ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ របស់លោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលពាក់ព័ន្ធនឹងករណី នារីរងគ្រោះជាដើមបណ្តឹងឈ្មោះ គា សុខនាង បានប្តឹងទៅលើជនសង្ស័យថា បានយករថយន្ដទៅដាក់បញ្ចាំ និងបានគម្រាមសម្លាប់ដែលប្រព្រឹត្តនៅចំណុចភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៣ កន្លងមកនេះ។
ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានធ្វើការនាំខ្លួនជនសង្ស័យឈ្មោះ បាន ង៉ា ប្រើប្រាស់ឈ្មោះក្លែង ស៊ុន វិច្ឆិកា ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៤២ ក្រុម០២ ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា រវាងនារីជាដើមបណ្តឹងជាមួយជនជាប់ពីដំបូងជាសង្សានឹងគ្នាដោយពួកគេមានទំនាក់ទំនងស្នេងហាយ៉ាងស្អិតរមួតរហូតខាងស្រីទុកចិត្តឱ្យរថយន្តយកទៅជិះ ប៉ុន្តែក្រោយក៏បែកគ្នាបុរសជនសង្ស័យបានយកទៅបញ្ចាំបានលុយខ្ទង់ម៉ឺនដុល្លារ និងគំរាមសម្លាប់នារីម្ចាស់រថយន្តទើបឈានដល់ការប្តឹងទៅតុលាការតែម្តង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ចូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់៕

Comment