• Today: November 03, 2024

សាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បានរៀបចំពិធីអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រដែលរស់នៅជាមួយមេរោគអេដស៍

 

សាខា កក្រក ខេត្តកណ្តាល ៖នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល បានរៀបចំពិធីអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រដែលរស់នៅជាមួយមេរោគអេដស៍សរុបចំនួន ២៩៦នាក់ ក្នុងនោះ មកពីឃុំចំនួន១០នៃស្រុកស្អាង ២១៩នាក់ និងសង្កាត់ចំនួន៤ក្នុងក្រុងតាខ្មៅ ៧៧នាក់ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ     ក្រហមកម្ពុជាខេត្ត នៅក្នុងបរិវេណវត្តត្រពាំងឈូក ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
    មានប្រសាសន៍សំណេះសំណាលឯកឧត្តមប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក។ ឯកឧត្តមបន្តថា ជានិច្ខកាលសម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងបានណែនាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់នូវពូជសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬ និន្នាការនយោបាយអ្វីឡើយ។
    ឯកឧកត្តមបានបញ្ជាក់បន្ថែមថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្តេចបានយកចិត្តទុកដាក់ពីសុខទុក្ខចំពោះអ្នកផ្ទុកមេរោគអេដស៍-អ្នកជំងឺអេដស៍ ព្រមទាំងកុមារ និងស្ត្រីមានផ្ទៃពោះ ក្នុងការទទួលបានសេវាថែទាំ ព្យាបាល និងសេវាគាំពារសង្គមឲ្យកាន់តែទូលំទូលាយ ។
     អំណោយមនុស្សធម៌ដែលសាខាបានចែកជូនដល់គ្រួសារងាយរងគ្រោះ ក្នុងម្នាក់ៗទទួលបានមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ម៉ាស ១ដុំ និងថវិកាចំនួន ១០ម៉ឺនរៀល ។ ជាមួយគ្នានេះ ឯកឧត្តមប្រធាន និងប្រតិភូរួមដំណើរ ក៏បាននាំមកនូវទេយ្យវត្ថុ ព្រមទាំងបច្ច័យមួយចំនួនប្រគេនចំពោះព្រះចៅអធិការវត្ត និង ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តត្រពាំងឈូកផងដែរ ៕


Tags

Comment