មានជ័យ៖ លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការការពារព្រំដែនលេខ៥០៣ បានធ្វើងត្តឃាតដោយចង.កសម្លាប់ខ្លួន នៅទាបភ្លឺថ្ងៃទី២៦ ខែមីនា ២០២៣នេះ នៅទីបញ្ជាការភ្នំខ្លែងពណ៍ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
តាមរបាយការណ៍បឋម បានឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការការពារព្រំដែនគោក៥០៣ ត្រូវបានកូនទាហានប្រទះចង.កស្លាប់ក្នុងទីបញ្ជាការក្បែរបន្ទប់ធ្វើការរបស់លោកដោយខ្សែពណ៌ខ្មៅ ពាក់អាវពណ៍ស ខោជើងវែង នៅលើកៅអុីជ័រ។
របាយការណ៍បន្ថែមថា មុនពេលកើតហេតុគេឃើញលោកឧត្តសេនីយ៍ជាមេបញ្ជាការអង្គុយកៅជ័រដែលរូបលោកតែងតែចេញហាត់ប្រាណជារៀងរាល់ភ្លឺស្រាងៗដោយគ្មានអ្នកចាប់អារម្មណ៍មួយសន្ទុះស្រាប់តែប្រទះឃើញចង.កស្លាប់ទើបបង្កឲ្យមសនការភ្ញាក់ផ្អើលតែម្តង។
តាមប្រភពព័ត៌មានអ្នកស្និទនឹងសពលោកឧត្តមសេនីយ៍ថា មួយរយះនេះគាត់មានវិបត្តិផ្លូវចិត្តព្រោះរឿងជំពាក់លុយគេច្រើនពេកដោះស្រាយមិនចេញ លុះក្រោយមកក៏កើតករណីចង.កសម្លាប់ខ្លួនបែបនេះ
សមត្ថកិច្ចជំនាញមិនបានបញ្ជក់ពីមូលហេតុនៃការធ្វើអត្តឃាតនេះទេ ប៉ន្តែតាមការពិនិត្យ
Comment