• Today: December 03, 2024

ទីបំផុត! ស្ត្រីស្រស់ស្អាតអ្នកលក់ផលិតផលតាមអនឡាញជាអតីតភរិយាមន្ត្រីនគរបាលស័ក្តិ២ ក្រសួងមហាផ្ទៃ ប្រើអំពើហិង្សា និងគំរាមសម្លាប់ ត្រូវប៉ូលិសចាប់ខ្លួនបញ្ជូនទៅតុលាការ

ភ្នំពេញ៖ ទីបំផុតរឿងរ៉ាវជម្លោះក្នុងគ្រួសាររវាងស្ត្រីដ៏ស្រស់ស្អាតម្នាក់ជាអ្នកលក់អនឡាញជាមួយអតីតប្តីជាមន្ត្រីនគរបាលពាក់ស័ក្តិ៍២ ក្រសួងមហាផ្ទៃ ដែលប្រើប្រាស់អំពើហិង្សា ជេរប្រមាណ និងគំរាមសម្លាប់ដោយអាវុធ ត្រូវបានប៉ូលិសឃាត់ខ្លួន តាមបណ្តឹងរបស់អតីតម្តាយក្មេក រួចបញ្ជូនទៅកាន់តុលាការ ខណៈរឿងក្តីរបស់នាងមិនទាន់ទទួលបានភាពយុត្តិធម៌នៅឡើយ។ 

នារីស្រស់ស្អាតលក់អនឡាញជាអតីតប្រពន្ធមន្ត្រីនគរបាល ក្រសួងមហាផ្ទៃ ត្រូវសមត្ថកិច្ចនគរបាល ឃាត់ខ្លួនតាមបណ្តឹងរបស់អតីតម្តាយក្មេក និងបានបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នេះ ខណៈពេលមានអ្នករត់ការអត្តរាគម ដើម្បីធនាឲ្យនៅក្រៅឃុំជាបណ្តោះផងដែរ។ 

នារីស្រស់ស្អាតជាអ្នកលក់ផលិតផលអនឡាញមានឈ្មោះ ញឹម សុខឡេង អាយុ ២៧ឆ្នាំ មានទីលំនៅក្នុងបុរីប៉េងហួតបឹងស្នោ ផ្ទះលេខ៤៧ ផ្លូវP២១ សង្កាត់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានជាប់ចោទពីបទៈ ជេរប្រមាថជាសាធារណៈ ,ហឹង្សាដោយចេតនា និងរំលោភលំនៅឋាន តាមពាក្យបណ្តឹងរបស់អតីតម្តាយក្មេក ប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣ កន្លងមកនេះ។ 

តាមប្រភព័ត៌មាន បានបង្ហើបថា នៅវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៣ កន្លងមកនេះ ឈ្មោះញឹម សុខឡេង អតីតជាកូនប្រសារ បានទៅធ្វើសកម្មភាពស្រែកជេរប្រមាថ ឡូឡា វាយទ្វារផ្ទះបង្កឲ្យមានភាពភ្ញាក់ផ្អើលទាំងយប់ ទើបមានអ្នកបើកទ្វាផ្ទះពេលនោះស្ត្រីឈ្មោះ ញឹម សុខឡេង ស្ទុះឡើងទៅលើផ្ទះជាន់ទី១ បានជួបអតីតម្តាយក្មេកដោយនិយាយមិនស្តាប់គ្នា ទើបកើតមានការប្រតាយជាមួយអតីតម្តាយក្មេកបណ្តាលឲ្យរបួសស្នាមត្រង់ដៃ និងស្មាខាងស្តាំ ថែមទាំងជេរប្រមាថ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ សម្ភារៈ និងវាយកម្ទេចគ្រឿងសក្ការបូជាជាវត្ថុមានតម្លៃរបស់គ្រួសារ។ 

ប្រភពបន្តទៀតថា មិនតែប៉ុណ្ណោះស្ត្រីសង្ស័យបានប្រើហិង្សាប៉ះពាល់ដល់ជីដូនក្មេកដែលមានវ័យចាស់ជរា អាយុជាង ៩០ឆ្នាំផ្លាយ ដែលសម្រាកលើកន្ទេលធ្វើឲ្យគាត់មានភាពតក់ស្លុតស្ទើរគាំងបេះដូង និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។ 

តាមពាក្យបណ្តឹងរបស់អតីតម្តាយក្មេក បានបញ្ជាក់ថា ស្ត្រីសង្ស័យជាមនុស្សមានអត្តចរិកកោងកាច តែងតែរករឿងបង្កជម្លោះ តាំងពីមុនរៀបអាពាហ៍ពិពាហ៍ជាមួយកូនប្រុសគាត់ ដោយពួកគេរស់នៅមិនចុះសំរុងគ្នា ក៏មានការប្តឹងសុំផ្តាច់ចំណងអាពាហ៍ពិពាហ៍ រហូតដល់តុលាការបានចេញសាលក្រមលែងលះរួចរាល់ហើយ តែជនសង្ស័យនៅតាមបង្កបញ្ហាទៀត។ 

ក្នុងបណ្តឹងបានឲ្យដឹងទៀតថា នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យក៏ធ្លាប់បានធ្វើសកម្មភាពជេរប្រមាថ ទៅលើក្រុមគ្រួសារជាដើមបណ្តឹងទាំងកណ្តាលយប់ និងបានវាយកម្ទេចរថយន្តអស់២គ្រឿង ដែលសកម្មភាពនោះកំពុងជាប់បណ្តឹងនៅតុលាការទៀតផង។ 

សួមជម្រាបថា នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ នៅលើគណនី facebook ដែលមួយមានឈ្មោះថា «Nhoem Sokleng» បានសរសេរថា “អនុសេនីយ៍ទោមន្រ្តីនៃក្រសួងមហាផ្ទៃ ប្រើអំពើហិង្សាគំរាមគំហែងបាញ់សម្លាប់ប្រើរពាក្យសម្តីដៀល ជេរម្រាយ ប្រមាថ ដៀលពូជ ងែងហង…   សូមច្បាប់ជួយរកអោយនាងខ្ញុំយុត្តិធម៍ផង”។ 

គណនីហ្វេសប៊ុកឈ្មោះ «Nhoem Sokleng» ជាស្ត្រីរងគ្រោះដោយសារប្តីជាមន្ត្រីនគរបាលប្រើអំពើហិង្សា  បានសរសេរបន្ថែមទៀតថា “នាងខ្ញុំរងអំពើហិង្សាពីប្តីឈ្មោះ ជា ប៊ុនថេង ចាប់តាំងពីកូនខ្ចី២ខែរហូតកូនដល់បច្ចុប្បន្ន រងសំពាធ សតិអារម្មណ៍រហូតប៉ះពាល់ផ្លូវចិត្ត លេបថ្នាំរាល់ថ្ងៃ”។ ស្ត្រីរងគ្រោះបានសរសេរទៀតថា “អូនស្រលាញ់បងណាស់ អូនទុកឱកាសអោយបងរហូតទើបមកដល់ចំនុចនេះ គិតថាបងនឹងកែប្រែតែចុងក្រោយបងមិនស្គាល់កំហុស អូនលះបង់ទាំងជីវិតអូននិងកូនដើម្បីបង… តើបងដែរស្រលាញ់អូនខ្លះទេ…. ?”។ 

នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ  លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានប្រាប់កាសែតថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិចាត់ការតាមនីតិវិធីច្បាប់ លើមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ពាក់ស័ក្តិ២ ដែលវាយប្រពន្ធឲ្យរបួសពេញខ្លួន។ 

«ដោយទទួលបានបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ កម្លាំងសមត្ថកិច្ចជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងចាត់ការតាមនីតិវិធីច្បាប់ លើករណីហិង្សាក្នុងគ្រួសារ ដែលប្រពឹត្តដោយប្តីជានគរបាលក្រសួងមហាផ្ទៃ លើប្រពន្ធបណ្តាលឲ្យរងរបួស»។ 

ពាក់ព័ន្ធករណីហិង្សាបុរសជាប្តី ជាមន្ត្រីនគរបាលជាតិស័ក្តិ២ក្រសួងមហាផ្ទៃ ប្រព្រឹត្តហិង្សាទៅលើអតីតប្រពន្ធដ៏សហាវ ឃោរឃៅ ត្រូវបានស្ត្រីរងគ្រោះជាប្រពន្ធស្នើសុំអត្តរាគមដល់ថ្នាក់លើដើម្បីស្វែងរកយុត្តិធម៌ផងដែរ។ 

សូមបញ្ជាក់ថា តាមរយៈមានវីដេអូ១ឃ្លីប បុរសជាប្តី ជាមន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃ បានកាន់កាំភ្លើង សំឡុតបាញ់សម្លាប់ប្រពន្ធ បង្ហាញពីភាព កាចសាហាវ ឃោរឃៅ ដែលច្បាប់មិនត្រូវអត់អោនបាន ជាដាច់ខាត មន្ត្រីនគរបាលយុត្តិធម៌ ចាត់វិធានការក្នុងរឿងនេះ ដើម្បីផ្តល់ភាពយុត្តិធម៌បដល់ ភរិយាជាជនរងគ្រោះ។ តាមរូបភាពស្ត្រីជនរងគ្រោះទទួលរងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ជាមួយស្លាកស្នាម ហើមជាំមុខ មាត់ ជើង និងដងខ្លួនស្ទើគ្រប់កន្លែងផងដែរ។ 

បើតាមស្តាប់សម្លេងក្នុ្ងងខ្លីបវីដេអូប៉ុន្មាននាទីនេះ ការជជែកគ្នារវាងស្ត្រីជាប្រពន្ធ និងបុរសជាប្តី គឺបញ្ហាអាចផ្តើមចេញពីការមិនចុះសម្រុងនឹងគ្នាដោយភាគីប្តីសុំរួមដំណេក ប៉ុន្តែភាគីខាងស្ត្រីជាប្រពន្ធបដិសេដ្ឋព្រោះខ្លាប្តីមានបញ្ហាសុខភាពក៏បង្កជាហិង្សាប្រតាយប្រតប់ជាពិសេសបុរសជាប្តីអាងខ្លួនមានកម្លាំងខ្លាំងខ្លាក៏មិនគួរប្រព្រឹត្តលើភរិយាបែបនេះដែរ រហូតដកកាំភ្លើងមកកំរាមកំហែងទៀត ដែលទង្វើខុសច្បាប់មិនអាច់អត់ឱនបានទេ។ 

ក្រោយពីបែកធ្លាយរឿងរ៉ាវដ៏កក្រើករបស់មន្ត្រីនគរបាលពាក់ស័ក្តិ៍២ ក្រសួងមហាផ្ទៃម្នាក់ ដែលប្រើអំពើហិង្សា ជេរប្រមាថ ដៀលត្មោះ និងកំរាមកំហែងដោយអាវុធលើប្រពន្ធដូចសត្វធាតុ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដាក់បទបញ្ជាឲ្យមន្ត្រីជំនាញស្រាជ្រាវ និងចាត់ការតាមផ្លូវច្បាប់ចំពោះមន្ត្រីនគរបាលរូបនេះ។ 

ក្រោយពីរឿងរ៉ាវហែកហួរផ្ទៃក្នងគ្រួសាររវាងស្ត្រីឈ្មោះ ញឹម សុខឡេង ជាអ្នកលក់អនឡាញជាមួយអតីតប្តីជាមន្ត្រីប៉ូលិសស័ក្តិ២ ក្រសួងមហាផ្ទៃ ឈ្មោះ ជា ប៊ុនថេង បានស្ងប់ស្ងាត់មួយរយៈស្រាប់តែផ្ទុះរឿងសារជាថ្មី សមត្ថកិច្ចនគរបាលចាប់ខ្លួនភាគីខាងស្រីបញ្ជូនទៅកាន់តុលាការតែម្តង៕



 

Tags

Comment