(ខេត្តកែប) នៅថ្ងៃទី ១៧ ខែកក្កដាឆ្នាំ២០២៣នេះឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានថ្លែងបែបនេះនៅក្នុងពិធីជំនួបជាមួយអ្នកសារព័ត៌មានដែលបានមកពីស្ថាបន័ទាំងវិទ្យុទូរទស្សន៍ ៣៦និងអង្គភាពអ្នកសារព័ត៌មានអនឡាញមកពី ៣៦ អង្គភាពផ្សារព័ត៌មានដែលបានកំពុងបំពេញ។ការងារលើវិស័យព័ត៌មាននៅក្នុងភូមិសាស្រ្តខេត្តកែប។
ខណៈថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ កាន់តែកៀកកិតមកដល់ ពោលគឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ, ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានស្នើដល់អ្នកសារព័ត៌មានទាំងអស់ ធ្វើយ៉ាងណាជួយផ្សព្វផ្សាយជំរុញឲ្យពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន បានទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា សូមអ្នកសារព័ត៌មានអ្នកទាំងអស់ ជំរុញឲ្យប្រជាប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតរបស់ គ.ជ.ប ទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីបង្ហាញពីការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សបានយ៉ាងល្អនៅកម្ពុជា។
ក្រៅពីការចំណូមពរ ក្នុងឱកាសនៃជំនួបដ៏កម្រជាមួយអ្នកសារព័ត៌មាននាពេលនេះ អភិបាលខេត្តកែប ក៏ស្នើរអោយអ្នកសារព័ត៌មាន និងបណ្តាប្រធានមន្ទីរ អង្គភាពរបស់រដ្ឋ ចំណុះអោយរដ្ឋបាលខេត្តកែប ត្រូវធ្វើការសហការគ្នាអោយបានជិតដិត ឲ្យសាកសមជាដៃគួរគ្នា ក្នុងបំណងជួយផ្សព្វផ្សាយនូវព័ត៌មានដែលពិតនិងជាក់លាក់របស់រដ្ឋបាលខេត្តអោយពលរដ្ឋបានជ្រាបហើយអ្នកសារព័ត៌មានត្រូវធ្វើខ្លួនអោយដូចកញ្ចក់ក្នុងការរិះគន់ ក្នុងន័យស្ថាបនា ដើម្បីកែតម្រូវនូវចំណុចខ្វះចន្លោះនានា។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏ថ្លែងអំណរគុណដល់បណ្តាអ្នកសារព័ត៌មានទាំងអស់ ដែលកន្លងទៅ តែងតែជួយផ្សព្វផ្សាយរាល់សមិទ្ធិផលដែលរដ្ឋបាលខេត្តកែបខិតខំធ្វើ និងសម្រេចបានទៅកាន់មហាជន ហើយកន្លងមកកម្លាំងផ្សាយព័ត៌មានពិត របស់អ្នកព័ត៌មាននៅទីនេះ បានធ្វើឲ្យឥទ្ធិពលរបស់ព័ត៌មានក្លែងក្លាយបាត់បង់ទៅ។យ៉ាងណាលោកនៅតែក៏បើកចិត្តទទួលយកនូវការរិះគន់កែលំអ ពីសំណាក់បងប្អូនអ្នកសារព័ត៌មានគ្រប់រូបផងដែរ។
លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានអោយដឹងដែរថា ការជួបសំណេះសំណាលនាឱកាសនេះ ជាការបង្ហាញអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ទៅលើស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មាន លជានិច្ចកាលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថាអ្នកសារព័ត៌មាន គឺជាដៃគូដ៏សំខាន់ដែលមិនអាចខ្វះបាន នៅក្នុងសង្គមប្រជាធិបតេយ្យ ហើយផ្សារភ្ជាប់ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញដើម្បីកសាងសង្គមមួយប្រកប ដោយសុខដុមនីយកម្ម ការអភិវឌ្ឍដោយចីរភាព និងចូលរួមថែរក្សាសុខសន្តិភាពយូរអង្វែងនៅកម្ពុជា។
ឯកឧត្តមអភិបាលខេត្តកែបបានបញ្ជាក់ថា នៅខេត្តកែបមានអ្នកសារព័ត៌មានចំនួន ២៧រូប ស្មើនឹង៣២អង្គភាព បានយកឯកសារពាក់ព័ន្ធមកតម្កល់នៅមន្ទីរព័ត៌មានខេត្ត ចំណែក៣រូបទៀត ស្មើនឹង ៤អង្គភាព ពុំទាន់យកឯកសារពាក់ព័ន្ធមកតម្កល់នៅមន្ទីរព័ត៌មានខេត្តនៅឡើយ។
Comment