• Today: November 21, 2024

នារីស្រស់ស្អាតម្នាក់ ចង់ការប្រាក់តាមអនឡាញរហូតគ្មានលទ្ធភាពសងចុងក្រោយម្ចាស់បំណុលបង្ហោះរូបពេញបណ្តាញសង្គម បានទៅដាក់ពាក្យបណ្តឹងម្ចាស់ប្រាក់កម្ចីបរិហាជាសាធារណ:លើហ្វេសប៊ុក

 

បន្ទាយមានជ័យ៖នគរបាលបានឲ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ១៦និង៣០នាទី ការិយាល័យជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានទទួលពាក្យបណ្តឹង ឈ្មោះ ធាន សាមួន ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ពាក់ពន្ធ័ករណីវិវាទចងការប្រាក់តាមប្រព័ន្ធអនឡាញ។ 


នារីស្រស់ស្អាតម្នាក់ បានចង់ការប្រាក់តាមអនឡាញដោយចាប់ផ្តើមពី ៥០ដុល្លារ និងខ្ចីជាបន្តបន្ទាប់រហូតលង់ខ្លួនជំពាក់បំណុកគេ ៣០០០ដុល្លារ គ្នានលទ្ធភាពសង ត្រូវម្ចាស់បំណុលយករូបភាពក្រុមគ្រួសារបង្ហោះលើបណ្តាញសង្គម ចុងក្រោយរត់ទៅប្តឹងប៉ូលិសខេត្តបន្ទាយមានជ័យ ដោយចោទម្ចាស់លុយកម្ចីរអនឡាញប្រកាន់ពីបទៈ បរិហារកេរ្តិ៍ជាសាធារណៈ។ 
លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យ នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នារីរងគ្រោះ បានរៀបរាប់ថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ខ្លួនបានកម្ចីរប្រាក់តាមអនឡាញ ដែលមានឈ្មោះថា «ត្រូវការលុយបង្វិល Online»   ចំនួន ៥០ដុល្លារ តែខាងកម្ចីឲ្យតែ ចំនួន ៣២ដុល្លារ ប៉ុណ្ណោះកំណត់ក្នុងរយះពេល ១សប្តាហ៍ត្រូវសង ចំនួន ៥០ដុល្លារវិញ ប៉ុន្តែពេលដល់ថ្ងៃត្រូវសងម្ចាស់បំណុលខ្លួនគ្មានលទ្ធភាពក៏មានខាងកម្ចីអនឡាញម្នាក់ផ្សេងទៀត ទូរសព្ឌមកផ្តល់កម្ចី ៥០ដុល្លារ ត្រូវសងដូចកម្ចីលើកមុនដែរ។ 
លោក សោម សារុន បានបន្តទៀតថា ដោយសារខ្លួនគ្មានលទ្ធភាពសងប្រាក់គេ និងបន្តកម្ចីតាមអនឡាញ ផ្សេងៗបន្ថែមទៀត រហូតដល់ ១៤លើក ឡើងដល់១៤លានរៀល និងសរុបប្រាក់ដើម ៣០០០ដុលារ។ លុះនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ខ្លួនបានទំនាក់ទំនងជាមួយខាងកម្ចីសុំសងតែដើម ៣០០០ ដុល្លារ តែខាងកម្ចីមិនព្រមទើបយករូបភាព ក្រុមគ្រួសារ បងប្អូន មិត្តភក្កិមកធ្វើការបង្ហោះ បរិហាកេរ្តិ៍ និងគំរាមគំហែងតែម្តង។ នារីរូបស្រស់វ័នកព្រោះកម្ចីរអនឡាញ បានប្រាប់នគរបាលឲ្យដឹងទៀតថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ១២និង៣០នាទី ខាងបងប្អូន មិត្តភក្តិ បានឲ្យខ្លួន ទាក់ទងសារព័ត៌មានដើម្បីឡាយក្នុងហ្វែសហុក បកស្រាយអំពីកម្ចីតាមអនឡាញថា «មិនជាប់ពាក់ព័ន្ធនឹងបងប្អូន មិត្តភក្តិទេ គឺខ្លួនធ្វើការកម្ចីតែម្នាក់ឯងទេ គឺមិនបានយកឈ្មោះ បងប្អូន មិត្តភក្តិ មកធានាទាំងអស់»។ អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំង ការិយាល័យជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យាបានកំពុងបើកធ្វើការស្រាវជ្រាវ ដោយយកចិត្តទុកដាក់ ជុំវិញករណី បរិហាកេរិ៍សាធារណៈ និងគំរាមគំហែងនេះ ដើម្បីចាត់ការតាមនីតិវិធី៕

Tags

Comment