• Today: November 21, 2024

គម្រោងសាងសង់ខ្សែរ៉តលេីភ្នំក្នុងឧទ្យានជាតិកែបជិតរួចរាល់ហើយ


កែប :  គម្រោង វិនិយោគ សាងសង់ មជ្ឈមណ្ឌល ក ម្សាន្ត ខ្សែ រ៉ត ដំបូង គេ   និង វែង ជាងគេ នៅ ក្នុងខេត្តកែប   ចាប់ផ្តើម សាងសង់ ហើយ    ដោយ ភ្ជាប់ ពីកំពូល ឧទាន ជាតិ កែប   មក ជេីងភ្នំកែបដោយ គ្រោង ចំណាយ ទុន ប្រមាណ   ២ លាន ដុល្លារ  ឥឡូវសាងសង់បានប្រមាណ ៧០% ហើយតាម រយ : គម្រោង នេះ   គេ រំពឹង ថា នឹង អាច ទាក់ទាញ ទេសចរ   មក សម្រាក លំហែ នៅ ខេត្ត កែប   ឱ្យបាន កាន់តែ ច្រើន ។ 


​​  លោក   ហេង   តារា   ម្ចាស់ គម្រោង វិនិ យោគ សាងសង់  ម ជ្ឈមណ្ឌល ក ម្សាន្ត ខេត្ត កែប   បាន ប្រាប់ឱ្យដឹង ថា   ដោយ មើលឃើញ  អំពី សក្តានុពល តំបន់ ទេសចរណ៍  ខេត្ត កែប  ស្រស់ ស្អាត   ហើយ កែប នៅ មិនទាន់ មាន ល្បែង ក ម្សាន្ត  សម្រាប់ ទេសចរ ផង នោះ   លោក បាន សម្រេច ចិត្ត  បោះ ទុន វិយោគ  បង្កើត ម ជ្ឈមណ្ឌល ក ម្សាន្ត ខ្សែ រ៉ត  ក្នុងឧទ្យានជាតិកែប ដំបូង គេ   និង វែង ជាងគេ នៅ ខេត្ត កែប។
  លោកបានបន្តថា ដើម្បីទាក់ទាញទេសចរ ឱ្យមកស្នាក់នៅខេត្តកែប យ៉ាងហោចមួយយប់ ក្នុងគម្រោងរបស់លោក ត្រូវបង្កើតជាកន្លែងកម្សាន្តផ្សេងៗជាច្រើនទៀត ឥឡូវនេះយើងសាងសង់បានប្រមាណ៧០%ហើយ។
  ឯកឧត្តម សោម ពិសិដ្ឋ  អភិបាល ខេត្ត កែប បានប្រសាសន៍ថា រដ្ឋបា លខេត្តបានខិតខំអភិវឌ្ឍខេត្តកែប សម្រេចបានសមទ្ធិផលយ៉ាងច្រើន បើទោះជាស្ថិតនៅក្នុងដំណាក់កាលណា ក៏ដោយ ហើ យ ជាក់ស្តែងគម្រោងខ្សែរ៉តនេះ គឺទស្សនវិស័យថ្មីមួយទៀត សម្រាប់ខេត្តកែបក្នុងការទាក់ទាញភ្ញៀវទេសចរ។
   ឯកឧត្តម បានបន្ថែមថា ខេត្តកែបក៏មានគម្រោងអភិវឌ្ឍន៍តំបន់ទេសចរ ណ៍ជាច្រើនទៀត ដូចជា ទេសចរ ណ៍តាមតំបន់ភ្នំ ទេសចរណ៍តាមតំបន់សមុទ្រ ទេសចរណ៍តាមតំបន់ឆ្នេរកោះ ក្រៅពីនោះក៏នឹងរៀបចំឲ្យមានតំបន់ទេសចរណ៍ក្នុងបាតសមុទ្រផងដែរ៕

Tags

Comment