ខេត្តរតនគិរី : នាព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៣ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី។
វគ្គបណ្តុះបណ្តាលមានប្រធានបទសំខានៗចំនួន៤ដែលនឹងលើកយកមកបង្ហាត់បង្ហាញរួមមាន៖
១-អ្នកសង្កេតការណ៍បោះឆ្នោត
២-សិទ្ធ តួនាទី និងភារកិច្ចរបស់អ្នកសង្កេតការណ៍ មុនថ្ងៃ បោះឆ្នោត ក្នុងថ្ងៃបោះឆ្នោត និងក្រោយ ថ្ងៃបោះឆ្នោត
៣-បម្រាមសម្រាប់អ្នកសង្កេតការណ៍បោះឆ្នោត
៤-បែបបទ និងនីតិវិធីក្នុងការដាក់ ទទួល និងដំណោះ
ស្រាយពាក្យបណ្ដឹងពាក់ព័ន្ធនឹងការបោះឆ្នោត ។
ថ្លែងបើកវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឯកឧត្តម ញ៉ែម សំអឿន បានលើឡើងថាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ស.ស.យ.ក. បានចូលរួមចំណែកយ៉ាងផុសផុលក្នុង សកម្មភាពសេដ្ឋកិច្ច-សង្គម ចាប់ពីកម្រិតមូលដ្ឋានរហូតដល់ថ្នាក់ជាតិ ដោយផ្តោតការយកចិត្តទុកដាក់សំខាន់លើ ការបង្កើតជាវេទិកាផ្សេងៗសម្រាប់ផ្សារភ្ជាប់យុវជនដែលមានចិត្តគំនិត ឆន្ទៈ និងបេះដូងក្នុងការចូលរួម និងតបស្នងត្រឡប់ទៅសង្គមជាតិវិញ។
ឯកឧត្តមបន្តថា សកម្មភាពទាំងឡាយរបស់ស.ស.យ.ក ដែលរាប់តាំងពីព្រឹត្តិការណ៍ធំៗ នានា រហូតដល់សកម្មភាពរបស់សមាជិកនៃក្រុមគ្រួសារ ស.ស.យ.ក.ម្នាក់ៗ នៅទូទាំងប្រទេស សុទ្ធតែមាន សារៈសំខាន់ដូចគ្នា និងមិនអាចកាត់ថ្លៃបាន។ យើងសង្ឃឹមយ៉ាងមុតមាំថា ការលះបង់ការតាំងចិត្ត និងឆន្ទៈ ចំពោះ សកម្មភាពស្ម័គ្រចិត្តរបស់យើង មិនត្រឹមតែជះឥទ្ធិពលវិជ្ជមានចំពោះសង្គមជាតិប៉ុណ្ណោះទេ តែថែម ទាំងបានផ្ដល់ភាពជាគំរូសម្រាប់យុវជនដទៃទៀតផងដែរ។ មិនតែប៉ុណ្ណោះ មិនថាសកម្មភាពក្នុងវិស័យណានោះ ទេ យើងតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីនៃការយកចិត្តទុកដាក់ខ្ពស់ និងជំរុញទឹកចិត្តខ្លួនឯង ឱ្យក្លាយជា ចំណែកនៃដំណោះស្រាយវិជ្ជមាន ជាជាងធ្វើជាបន្ទុក ឬអំរែករបស់សង្គមជាតិ។
ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលស្តីពី “អ្នកសង្កេតការបោះឆ្នោត” នៅពេលនេះជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងការចូលរួមក្នុងកិច្ចការងារ សម្រាប់ប្រទេសជាតិទាំងមូល៕
Comment