• Today: November 21, 2024

នារីម្នាក់បើករថយន្តព្រូស បុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឱ្យរងការខូចខាត


ភ្នំពេញ៖      ហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ព្រៃស ក្នុងសង្កាត់ ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
    នារីម្នាក់បានបេីករថយន្ត Prius មួយគ្រឿងបោះពួយក្នុងល្បឿនលឿន ខណះដល់ផ្លូវកោង ទំនងជាងងុយដេក មិនបានបន្ថយល្បឿន ក៏ជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវ ពេញទំហឹង បណ្ដាលឱ្យរលេីងដល់គល់ បាក់ទ្រេត រីឯរថយន្តផ្ទុះពោងសុវត្ថិភាព រងការខូចខាតផ្នែកខាងមុខស្ទេីរតែទាំងស្រុង  សំណាងល្អអ្នកបេីកបររងរបួសស្រាល ។
    តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ នារីម្នាក់បេីករថយន្តមួយគ្រឿង ម៉ាក តូយ៉ូតា ព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8680 បោះពួយក្នុងល្បឿនលឿន ទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុខាងលេី ទំនងជាងងុយដេក មិនបានបន្ថយល្បឿន ក៏ជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវ ពេញទំហឹង បណ្ដាលឲ្យរលេីងដល់គល់ បាក់ទ្រេតចំណែកឯរថយន្តផ្ទុះពោងសុវត្ថិភាព រងការខូចខាតផ្នែកខាងមុខស្ទេីរតែទាំងស្រុង  សំណាងល្អអ្នកបេីកបរគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ ។

    ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍រាជធានីភ្នំពេញ ឲ្យចុះមកវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំដោះស្រាយ គ្នា តាមនីតិវិធីច្បាប់ ៕


Tags

Comment