• Today: December 03, 2024

បុគ្គលិកសន្តិសុខ ក្រុមហ៊ុន BCS គាំងបេះស្លាប់ ស្ថិតនៅក្នុងធនាគារស្ថាបនា សាខាទួលទំពូង

ភ្នំពេញ៖ បុគ្គលិកសន្តិសុខ ក្រុមហ៊ុន BCS ត្រូវបានប្រទះឃើញដេកស្លាប់ ស្ថិតក្នុងអគារធនាគារស្ថាបនា សាខាទួលទំពូល នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៦៣០ នាទី សង្កាត់ទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នគរបាលបានឱ្យដឹងថា ករណី “មនុស្សដេកស្លាប់” ខាងលើនេះ ជនរងគ្រោះមានឈ្មោះ ស៊ុំ បញ្ញារិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ក្រុមហ៊ុន BCS ស្ថិតនៅក្នុងធនាគារស្ថាបនា សាខាទួលទំពូង ទីតាំងលេខ១៤០ ផ្លូវលេខ១៥៥ ភូមិ៤ សង្កាត់ទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនរងគ្រោះជាសន្តិសុខយាមធនាគារស្ថាបនា សាខាទួលទំពូង ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញដេកស្លាប់ នៅក្នុងអគារនៃធនាគារនេះ ក្រោយបានទទួលព័ត៌មានពីម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទំពូងទី១ លោកឧញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណរ័ត គ្រូពេទ្យកោសលវិច័យរាជធានីភ្នំពេញ បានចុះដល់កន្លែងកើតហេតុ ពិនិត្យ ឃើញថា ជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូង។ 

បច្ចុប្បន្ន សពជនរងគ្រោះក្រោយពិនិត្យរួចរាល់ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Tags

Comment