ភ្នំពេញ៖ ស្រីស្អាតជាអ្នករកស៊ីអនឡាញម្នាក់ បានប្រកាសស្វែងរកមេធាវីស្ម័គ្រចិត្ត ដើម្បីបន្តរឿងក្តីក្តាំករណីត្រូវគេឆបោកអស់ប្រាក់ ៨ម៉ឺនដុល្លារ និងត្រូវចំណាយលុយអស់ជាង ៣ម៉ឺនដុល្លារ រត់ការរឿងក្តីក្នុងប្រព័ន្ធតុលាការបន្ថែមទៀត។
នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នេះ គណនីហ្វេសប៊ុកមួយមានឈ្មោះ ម៉ាក់នីតា បានសរសេរលើបង្ហោះយ៉ាងដូច្នេះថា "នាងខ្ញុំ ម៉ាក់ នីតា ឈ្មោះ ពិត សេក សីហា សូម ប្រកាស រក មេធាវី ស្ម័គ្រ ចិត្ត ដេីម្បី បន្ត រឿងក្ដី ដែលគេបោកលុយ ចំនួន ៨ម៉ឺនដុល្លារ"។
គណនីហ្វេសប៊ុកខាងលើ បានសរសេរទៀតថា "ដោយសារ តែខ្ញុំ អស់លិតភាព និងចំណាយលុយដេីររឿងក្ដី បន្តទៀតហេីយ នាងខ្ញុំបាន ចំណាយលុយអស់ ៣មុឺន ដុល្លារជាង ទាំង ថៃ្លមេធាវី និង តុលាការ តែមកដល់ទ្បូវ រឿងក្ដីខ្ញុំត្រូវបាន ឈប់លែងទៅមុខ ព្រោះ តែខ្ញុំគ្មានលុយទៅមុខទៀត "។
ម្ចាស់គណនីហ្វេសប៊ុក ម៉ាក់នីតា បានសរសេរទៀតថា "នាងខ្ញុំបាន ធ្វើ គ្រប់យ៉ាងទៅតាមច្បាប់ទាំងអស់ តែច្បាប់កនែ្លងណាក៏រកលុយ តេីពាក្យថា យុត្តិធម៌ នៅកនែ្លងណា ? ខ្ញុំ សុខចិត្ត ទទួល ទោស ដែល បានផុសរឿងក្ដីនេះ តែអ្វីដែលធ្វេីអោយផុស គឺ ខ្ញុំ អស់ ជំរេីស ទៅណាក៏គេរកតែលុយ គ្មានលុយរឿង និងមិនទៅមុខ ខ្ញុំសុំតែ យុត្តិធម៌ ទេ ព្រោះ តុលាការ បាន កាត់ឲ្យខ្ញុំឈ្នះហេីយ ឈ្នះ តែក្រដាស់ មិចមិនធ្វេីកាតទៀត ។ ខ្ញុំចង់ចិត្តជាប់គុក និង ទោសពាក្យដែរខ្ញុំបាន ដែរយក ប្រព័ន្ធ តុលាការ មកផុស ជាសាធារណៈ "។
យោងតាមលិខិតជូនដំណឹងពីសាលក្រមបាំងមុខ យើង ទោ នី ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ។
-បានឃើញៈ សំណុំរឿងព្រហ្មទណ្ឌលេខ ២៧៣១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ។
-បានឃើញៈ សំណុំរឿងស៊ើបសួរ លេខ ២៤១៨ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ។
-បានឃើញៈ សំណុំរឿងជំនុំជម្រុះលេខ ៧០៤ ចុះថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ ។
-បានឃើញ សាលក្រមព្រហ្មទណ្ឌលេខ ១៦៦៥ "ខ" ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១២ របស់សាលាដំបូងរាជធានីភ្នំពេញ ។
ជំរាបមកលោក ឃុន សុងស៊ីម ភេទប្រុស ទីលំនៅបច្ចុប្បន្នផ្ទះលេខ ០១ ក្រុម១៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានសម្រេចដូចខាងក្រោម៖
១- ផ្តន្ទាទោសលើឈ្មោះ សុខ វណ្ណធី ភេទស្រី អាយុ ៣៩ឆ្នាំ និងឈ្មោះ ឃុត សុងស៊ីម ភេប្រុស ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ ០១ (មួយ)ឆ្នាំ។
ពីបទៈ ឆបោក ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផន្ទាទោសតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
២- បង្គាប់ឱ្យជនជាប់ចោទឈ្មោះ សុខ វណ្ណធី ភេទស្រី អាយុ៣៩ឆ្នាំ និងឈ្មោះ ឃុន សុងស៊ឹម ភេទប្រុស រួមគ្នាសងប្រាក់ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សេក សីហា ចំនួន ៨០,០០០$ (ប្រាំបីម៉ឺន)ដុល្លារអាមេរិក និងសំណងជំងឺចិត្ត ចំនួន ២០,០០០,០០០៛ (ម្ភៃលាន)រៀល ឱ្យដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សេក សីហា ការទាមទារលើសពីនេះ ត្រូវបដិសេធចោល។
-សាលក្រមនេះ ជំនុំជម្រះនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ និងប្រកាសជាសាធារណៈ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២៦ ចំពោះមុខជនជាប់ចោទឈ្មោះ សុខ វណ្ណធី ដើមបណ្តឹងរដ្ឋប្បវេណី និងកំបាំងមុខជនជាប់ចោទឈ្មោះ ឃុន សុងស៊ឹម និងទុកសិទ្ធិឱ្យប្តឹងទាស់ និងប្តឹងឧទ្ធរណ៍ក្នុងកំណត់ច្បាប់៕
Comment