• Today: November 21, 2024

អាជ្ញាធរខត្តកែប មានវិធានការដកហូតទីតាំងដីព្រៃសហគមន៍ដែល ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ដែលត្រូវបានគេឈូសឆាយរំលោភជាកម្មសិទ្ធ និងរឹបអូសទុកជាសម្បត្តិរដ្ឋវិញ


កែប៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោយពីមានករណីជនខិលខូចកាប់ទន្ទ្រាន រំលោភយកដីព្រៃសហគន៍ជាសិទ្ធឯកជនជាច្រើនហិកតា ស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីនៅក្នុងអំឡុងចុងឆ្នាំ២០២១ កំពុងក្លាយជាប្រធានបទដ៍ក្តៅគគុក។ 


បើយោងតាមលិខិតលេខ ១៩០/២៣ ល.ស ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ របស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានជម្រាបជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ទាប់ពីមានការស្នើសុំជួយអន្តរាគមន៍ឲ្យមានការចុះពិនិត្យទីតាំងដី វាស់វែង និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង)បានបញ្ជាក់ថា តាមការយកនិយាមការមកពិនិត្យផ្ទៀងផ្ទាត់ជាមួយផែនទីដីព្រៃសហគមន៍ឃើញថា ទីតាំងដីស្នើសុំ ស្ថិតនៅក្នុងដីព្រៃសហគមន៍អ្នកតាឈរ ដែលស្ថិតនៅក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ 
ដូច្នេះបើយោងតាមលិខិតខាងលើ គឺអាជ្ញាធរខេត្តកែប គួរតែមានវិធានការបង្កើតគណៈកម្មការកម្លាំងចម្រុះ ចុះអនុវត្តវិធានការដកហូតទីតាំងដីព្រៃសហគមន៍យកមកទុកដើម្បីដាំស្តាព្រៃឈើឡើងវិញទុកជាសម្បត្តិធម្មជាតិរបស់រដ្ឋវិញផង។ 
ចំពោះសំណង់កំពុងសាងសង់របងរឹងមាំដែលបានធ្វើការហ៊ុមព័ទ្ធនៅលើទីតាំងដីសហគមន៍នោះ អាជ្ញាធរគួរតែធ្វើការរុះរើ និងរឹបអូសទុកធ្វើជាសម្បត្តិរដ្ឋវិញ៕ 

Tags

Comment