• Today: September 17, 2024

នគរបាលខេត្តកោះកុង ឃាត់ខ្លួននារី ០២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ខេត្តកោះកុង៖     លោកវរសេនីយ៍ទោ ស្រ៊ីន សុខលីន អធិការនគរបាលស្រុកកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះថា លោកបានដឹកនាំកម្លាំងចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ស្រី ស្ថិតក្នុងភូមិ១ (ឡាំដាំ) ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២២ និង៤០នាទី។ 

លោកអធិការស្រុកកោះកុង បានឱ្យដឹងទៀតថា ៖ ជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ថន ចាន់ (ហៅ ចាន់) ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ១ (ឡាំដាំ) ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។ ២-ឈ្មោះ សុខ ចន្ថា (ហៅ ហេវ) ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ១(ឡាំដាំ) ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

វត្ថុតាងដកហូតរួមមាន ៖
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ០២កញ្ចប់ធំ ០២កញ្ចប់តូច និង ០៩កំណាត់ទុយោ
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-ដែកកេះចំនួន ០៦ដើម
-ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងបំពេញសំណុំរឿងបញ្ជូនទៅផែនការងារប្រឆាំងគ្រឿងញៀនចាត់ការបន្តតាមនីតិវិធី៕

Tags

Comment