ទៀបជាផ្លែឈើស្រួលរក ជាពិសេសនៅតាមរដូវកាលរបស់វា។ ផ្លែឈើនេះមានរសជាតិផ្អែមមុត និងគ្រាប់ច្រើន តែបើនិយាយពីអត្ថប្រយោជន៍ចំពោះសុខភាពវិញ ទាបត្រូវបានគេចាត់ថ្នាក់ជាក្រុមឪសថបុរាណ ព្យាបាលជំងឺតម្កាត់ក្នុងរាងកាយ ។
ព្យាបាលជំងឺហឺត ៖ វីតាមីនដែលត្រូវបានរកឃើញនៅក្នុងផ្លែទៀប គឺជាវីតាមីន B ៦ ។ វាជួយកាត់បន្ថយការរលាកទងសួត ហើយជួយសម្រួលនិងការពារការវាយប្រហាររបស់ជំងឺហឺត ។
ព្យាបាលភាពស្លេកស្លាំង ៖ ផ្លែឈើនេះត្រូវបានគេប្រើជាការព្យាបាលសម្រាប់ភាពស្លកសាំង ដោយសារតែវាមានកម្រិតជាតិដែកច្រើនលើសលុប។ លើសពីនេះទៀត វាអាចត្រូវបានប្រើជាភ្នាក់ងាររំញោចហេមម៉ាទីនិក និងភាពត្រជាក់ក្នុងរាងកាយ ។
សារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ៖ ផ្លែទៀប គឺសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជាវីតាមីន C ។ សមាសធាតុទាំងនេះ ប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលអាចរួមចំណែកដល់ជំងឺជាច្រើន ។
អាចជំរុញអារម្មណ៍របស់អ្នក ៖ ផ្លែទៀប មានផ្ទុកលើសពី ៣០% នៃ RDI សម្រាប់វីតាមីន B6 ដែលជាសារធាតុចិញ្ចឹម ដែលជួយសម្រួលអារម្មណ៍ និងអាចជួយការពារការធ្លាក់ទឹកចិត្ត ។
ធ្វើឲ្យភ្នែកមានសុខភាពល្អ ៖ វីតាមីន A ដែលមានក្នុងផ្លែទាបជាសារធាតុចិញ្ចឹមការពារកញ្ចក់ភ្នែកនិងស្រទាប់ retina ពីការបំផ្លាញរបស់រ៉ាឌីកាល់សេរី ។
ជួយឲ្យឡើងទម្ងន់ ៖ ប្រសិនបើអ្នកមានបញ្ហាឡើងទម្ងន់ សូមបន្ថែមផ្លែទាបទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ។ ពួកវាមិនមានផ្ទុកជាតិស្ករកែច្នៃដូចអាហារកែច្នៃភាគច្រើននោះទេ ។
Comment