• Today: November 21, 2024

ការចុះជួសជុលថែទាំផ្លូវថ្នល់ជាប្រចាំ ដើម្បីជួយសម្រួល ជំរុញការដឹកជញ្ជូន និងធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួលបន្ថែមទៀត


   គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ រតនគិរី ព្រះវិហារ ត្បូងឃ្មុំ បន្ទាយមានជ័យ កំពង់ចាម កណ្ដាល កែប កំពង់ឆ្នាំង បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងសកម្ម ដោយបានជួសជុលថែទាំ ដាំបង្គោលសញ្ញា លាបពណ៌បង្គោលសញ្ញា កាយដីដាក់ប្រព័ន្ធលូ និងកាត់ស្មៅ សម្អាតរុក្ខជាតិតាមដងផ្លូវ កាត់សម្អាតស្មៅ កៀរនិងកិនបង្ហាប់គ្រឹះ ដាក់លូ លុបសំបុកមាន់ អ៊ុតកៅស៊ូ (Reseal) រោយថ្មម៉ិចពង្រីកតួផ្លូវ អ៊ុតចិញ្ចើមផ្លូវ អ៊ុតគំនូស-បំពាក់ផ្លាកបង្គោលសញ្ញាចរាចរណ៍ ដាំបង្គោលបង្ហាញផ្លូវ កៀរសម្អាតចិញ្ចើមផ្លូវ ប៉ះចិញ្ចើមផ្លូវ នៅលើកំណាត់ផ្លូវជាច្រើនខ្សែ រួមមាន៖ កំណាត់ផ្លូវជាតិលេខ៧ លេខ២១A លេខ៤៦ លេខ៧៣ លេខ៧៨ លេខ៧១ លេខ១១ លេខ៦៤ លេខ៦៧ លេខ៦ លេខ៧២ លេខ៣៣A លេខ៨ លេខ៩៥ លេខ៥ និងផ្លូវជាតិលេខលេខ៥៩ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ ចំណេញពេលវេលា និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។


   ទន្ទឹមនឹងការដែលមានផ្លូវថ្នល់ស្អាតល្អ សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ សូមកុំបំពានយកដីចំណីផ្លូវមកធ្វើអាជីកម្ម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ជៀសវាងការចាក់ដីខ្ពស់ជាងផ្លូវ និងកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ដើម្បីរក្សាគុណភាពផ្លូវថ្នល់ឱ្យមានភាពល្អប្រសើរ និងអាចប្រើប្រាស់បានយូរអង្វែង។
ប្រសិនបើបានជួបប្រទះបញ្ហាផ្លូវថ្នល់ ខូចខាតក្លាយជាជង្ហុកសំបុកមាន់ សូមបងប្អូនប្រជាពលរដ្ឋទាញយកកម្មវិធីថែទាំផ្លូវ (Road Care) និងរាយការណ៍មកក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអាចចាត់ក្រុមការងារចុះជួសជុល និងថែទាំបានទាន់ពេលវេលា។

Tags

Comment