• Today: November 03, 2024

ស្រុកកំពង់ត្រាចមានតំបន់មួយចំនួនកំពុងរង់ការជន់លិចដោយជំនន់ទឹកភ្លៀងនៅឡើយ


(កំពត)៖   នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បន្ទាប់ពីស្រឡះ រហូតដល់ល្ងាច ស្រុកកំពង់ត្រាច ក្នុងតំបន់មួយចំនួនបានរងការជំនន់ទឹកភ្លៀងជន់លិច។


អាជ្ញាធរមូលដ្ឋាន និង មន្ត្រីជំនាញបាននឹងកំពុងមាញឹកក្នុងការកាយប្រឡាយរំដោះទឹកចេញពីតំបន់ជន់លិចនៅឡើយ នៅភូមិដើមច៌ារ និងភូមិកំពង់ត្រាចទី ២ ដែលស្ថិតនៅក្នុងឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ជំនន់នេះមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទេ ដោយសារអាជ្ញាធរបានចំណាត់ការទាន់ពេល ពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាជាង១សប្តាហ៍មកហើយ អាកាសធាតុនៅខេត្តកំពតឃើញថាមេឃច្រឡោះ មិនមានភ្លៀងតាំងព្រឹក រហូតមកដល់ល្ងាចថ្ងៃទី  ៣១ខែកក្កដានេះ តំបន់មួយចំនួនក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាចកំពងរង់ការជន់លិចលំនៅដ្ឋាន មានដូចជានៅតំបន់ជិតព្រែកកំពុងត្រញូង ស្ថិតនៅក្នុងឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាមកដល់ពេលនេះបានរង់ការជន់លិចនៅចំបន់មួយចំនួនដោយសាជំនន់ទឹកភ្លៀងបានកំពង់ជន់លិចនៅឡើយបណ្តាលមកពីការស្ទះប្រឡាយនិងប្រពន្ធលូដោយសារសំរាម និងការចាក់ដីបិទផ្លូវទឹកមួយចំនួន។

ប៉ុន្តែបន្ទាប់ពីមានអន្តរគមន៍ពីអាជ្ញាធរមូលដ្ឋាន ឃើញថាស្ថានភាពការជន់លិចបានស្រកល្អប្រសើរឡើងវិញជាបណ្តើរៗហើយ។

ចំណែកនៅតាមបណ្តាលឃុំមួយចំនួនផ្សេងៗ ទៀតមិនទាន់ទទួលបានរបាយការណ៍នៅឡើយទេ។

ទោះជាយ៉ាងណាក៏ដោយការជនលិចដោយជំនន់ទឹកភ្លៀងនេះ មិនបានធ្វើប៉ះពាល់ដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះទេ ហើយមកដល់ ល្ងាចថ្ងៃទី ៣១ ខែកក្កដានេះ  ស្ថានភាពនៃការជំនន់ទឹកភ្លៀងជនលិចនេះមានភាពល្អប្រសើរឡើងវិញហើយ។

បន្ទាប់ពីមានចំណាត់ការរបស លោក អូន ខន អភិបាលស្រុកកំពង់ត្រាចក៏ដូចជាអាជ្ញាធរមូលដ្ឋានសហការបានយ៉ាងល្អប្រសើរ ប៉ុន្តែនៅតំបន់មួយចំនួនទៀតនៅជនលិចនៅឡើយដោយជំនន់ទឹកភ្លៀងខ្លាំង ខណៈដល់ពេលនេះផ្ទៃមេឃមានសភាពច្រឡាស់ល្អប្រសើរឡើងវិញទឹកជំនន់ក៏ច្រកម្ដងបន្តិចម្ដងបន្តិចផងដែរ។(សឹង រ៉ាត់)

Tags

Comment