• Today: November 21, 2024

ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត បានផ្លូវបេតុងមួយខ្សែបានប្រែមុខមាត់ ធ្វើឲ្យមានភាពទាក់ទាញភ្ញៀវកាន់តែច្រើនបានល្អប្រសើរជាងមុន។

(កំពត)នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៣នេះលោក ស្រី ឃន សុម៉ាលី មេឃកំពង់គ្រែងបានប្រាប់ឲ្យដឹងថា ផ្លូវបេតុងពីរចំណុចវត្តទឹកវិលទៅដល់គុលស្ពានចិន និងស្ពានដែកមានប្រវែងជិត ៥ គីឡូម៉ែត្រជាអំណោយដល់ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែនតាមរយៈឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នាបច្ចុប្បន្នការសាងសង់ស្ទើររួចរាល់ហើយនៅសល់តែការងារដាក់លូ ៥ នៅទីតាំងតែប៉ុណ្ណោះ។

 ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំកំពង់គ្រែង បានបង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំង ក្រោយពេលផ្លូវបេតុងមួយខ្សែពីចំណុចវត្តទឹកវិល ដល់ចំណុចគល់ស្ពានចិន ស្ថានបនាជិតរួចរាល់ទាំងស្រុង។

 ផ្លូវនេះបានជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ទាំងការធ្វើដំណើរទៅមករបស់ពលរដ្ឋ និងទេសចរ ការដឹកជញ្ជូនកសិផល បង្កើនសោភណ្ឌភាព ទាក់ទាញអ្នកវិនិយោគ និងបញ្ចៀសការជន់លិចនៅរដូវវស្សា។

 ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវបេតុងមួយខ្សែពីចំណុចវត្តទឹកវិលទៅគល់ស្ពានចិនបានលើកឡើងថា ពួកគាត់មានក្តីសប្បាយរីករាយយ៉ាងខ្លាំងពេលឃើញសមិទ្ធផលផ្លូវបេតុងថ្មី បាននិងកំពុងស្ថាបនាជិតរួចរាល់ទាំងស្រុងផ្លូវបេតុងមួយខ្សែនេះសំខាន់ណាស់សម្រាប់ពលរដ្ឋ ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលមកកាន់ទីផ្សារ ពិសេសទាក់ទាញទេសចរ និងអ្នកវិនិយោគឲ្យមកច្រើន បង្កើនឱកាសការងារសម្រាប់ពលរដ្ឋនៅក្នុងមូលដ្ឋានឃុំ។

 ផ្លូវបេតុងនេះផ្តល់អត្ថប្រយោជន៍ច្រើនដល់ឃុំលោកស្រី ដូចជាងាយស្រួលធ្វើដំណើរ និងដឹកជញ្ជូនកសិផល បង្កើនសោភណ្ឌភាព និងភាពទាក់ទាញទេសចរ និងអ្នកវិនិយោគឲ្យមកកាន់តែច្រើនជាដើម។

 លោកស្រីបានបញ្ជាក់ថា ដោយសារមានផ្លូវល្អ ពលរដ្ឋភាគច្រើនចាប់ផ្តើមបន្ថែមរបរលក់ដូរ និងបើកអាជីវកម្មផ្ទាល់ខ្លួនកាន់តែច្រើន ពិសេសលើវិស័យទេសចរ។

 ហើយឃុំកំពង់គ្រែងបច្ចុប្បន្ននេះមានផ្ទះសំណាក់ បឹងហ្គាឡូ និងរីស៊ត សរុបជាង២០កន្លែង នៅតាមបណ្តោយដងព្រែក សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិដែលមកសម្រាក់លេងកម្សាន្តជាបន្តបន្ទាប់ផងដែរ។(សឹង រ៉ាត់)

Tags

Comment