កំពង់ចាម៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ ប្រធាន អនុប្រធានក្រុមការងារ និងសមាជិក សមាជិការ ចុះពង្រឹងមូលដ្ឋានឃុំមហាខ្ញូង ស្រុក កោះសូទិន ខេត្ត កំពង់ចាម បានប្រជុំពិភាក្សារៀបចំត្រៀមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសតំណាងរាស្ត្រ នីតកាលទី៧ នាពេលខាងមុខឆាប់ៗនេះ នៅស្នាក់ការគណបក្សមូលដ្ឋានឃុំមហាខ្ញូង ។
ក្នុងឱកាសប្រជុំរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតនេះ មានការអញ្ជើញចូលរួមដោយឯកឧត្តម ងួន សំអាន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំមហាខ្ញូង អមដំណើរដោយប្រធាន អនុប្រធានក្រុមការងារភូមិទាំង ០៩ផងដែរ។
ក្រោយពីស្តាប់របាយការណ៍ប្រធានគណបក្សស្រុក ឃុំអំពីផែនការចុះធ្វើយុទ្ធឃោសនាបោះឆ្នោតឆ្នោតជ្រេីសរេីសតំណាងរាស្ត្រ នីតកាលទី៧ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំមហាខ្ញូង បានផ្តាំងផ្ញើដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារ ត្រូវយកចិត្តទុកទុកដាក់ក្នុងគ្រប់គ្រងសមាជិក សមាជិការដោយយកចិត្តទុកដាក់ ជាពិសេសសមាជិកថ្មី ដែលទើបនឹងសុំចូលរួមក្នុងជីវភាពនយោបាយ។
ឯកឧត្តម លី វ៉ាន់ហុង បានបន្ថែមទៀត ចំពោះគម្រោង និងផែនការត្រៀមក្នុងការចុះធ្វើការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ ខាងមុខនេះ និងឯកភាពតាមសំណូមពរពាក់ព័ន្ធនឹងការធ្វើយុទ្ធនាការនាពេលខាងមុខនេះ និងទទួលរាប់រងរាល់ការចំណាយទាំងស្រុង។
ឯកឧត្តម ងួន សំអាន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានថ្លែងអំណរគុណក្រុមការងារគ្រប់ភូមិដែលបានខិតខំទាក់ទាញសមាជិកថ្មី បានជាង ១០០៧នាក់ ក្នុងនោះ បានប្រកាសបញ្ចូលសមាជិកបានជាង ៧០០នាក់។ លោកបន្តទៀតថា ដូច្នេះសូមក្រុមការងារខិតខំទាក់ទាញយកសមាជិកថ្មីបន្ថែមទៀត ដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជារបស់យើង។
ឯកឧត្តម ងួន សំអាន បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំរបស់យើងក្រុមការងារត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នងរបស់យើងឲ្យរឹងមាំ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៅមុខទៀត៕
Comment