ស្វាយរៀង៖ អំពើឃាតកម្មដ៏សាហាវឃោរឃៅមួយ ដោយឃាតករសម្លាប់ស្ត្រីបុគ្គលិកកាស៊ីណូ DYNASTY ដោយកាត់.ក្បាលបោះក្នុងបន្ទប់ទឹកផ្ទះជួលមួយកន្លែង នៅក្រុងបាវិត។
យោងតាមរបាយការណ៍បឋម នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះ មានករណីឃាតកម្មមួយ នៅចំណុចបន្ទប់ជួលផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានស្ត្រីម្នាក់ត្រូវបានសម្លាប់យ៉ាងហាវបំផុត។
របាយការណ៍ដដែល បានឲ្យដឹងថា សពឈ្មោះឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើត ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិ-សង្កាត់កើតហេតុខាងលើ។ សភាពសាកសពត្រូវបានកាត់ក្បាលដាច់ចេញពីខ្លួនបោះចោលក្នុងបន្ទប់ទឹកមើលហើយគួរឲ្យសង្វែកបំផុត។
ពាក់ព័ន្ធករណីឃាតកម្មខាងលើ កំពុងស្ថិតក្នុងភាពអថ៌កំបាំងដោយសមត្ថកិច្ចកំពុងធ្វើកោសលវិច្ច័យ និងការស្រាវជ្រាវតាមនិតិវិធី៕
Comment