• Today: November 21, 2024

ប្រមុខរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់កម្មករ-កម្មការិនីត្រូវធ្វើយ៉ោងណាឱ្យរោងចក្ររបស់ក្លាយទៅជាសហគម សុខសាន្ត ស្រមតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព

កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាដល់កម្មករ កម្មការិនីទាំងអស់ត្រូវធ្វើយ៉ាងណាឱ្យរោងចក្ររបស់យើងក្លាយទៅជា សហគមសុខសាន្ត ដែលជាការរួមចំណែកដ៏សំខាន់បំផុតក្នុងការចូលរួមអនុវត្តនូវគោលនយោបាយភូមិ-មានសុវត្ថិភាព។

ក្នុងឱកាសអញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី និងនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក សហគ្រាសចំនួន១៩ មកពីខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា «កម្មករ កម្មការិនីទាំងអស់ត្រូវរួមគ្នាអនុវត្តន៍នូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព តាមរយៈធ្វើយ៉ាងណាឱ្យរោងចក្ររបស់យើងក្លាយជាសហគមសុខសានមួយ ដែលច្របាច់បញ្ចូលគ្នារវាងម្ចាស់រោងចក្រជាមួយកម្មករ»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា «ម្ចាស់រោងចក្របើគ្មានកម្មករធ្វើការជាមួយទេ គឺគ្រាន់តែជាម្ចាស់ឃ្លាំងប៉ុណ្ណោះ មិនមែនជាម្ចាស់រោងចក្រទេ»។ សម្តេចតេជោបន្ថែមថា ដូច្នេះម្ចាស់រោងចក្រត្រូវយកចិត្តទុកដាក់ជាមួយកម្មករហើយសម្រាប់កម្មករវិញត្រូវដឹងថា «បើគ្មានរោងចក្រទេមានការងារឯណាធ្វើ»

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ជាក់ស្តែងបើពេលនេះគ្មានរោងចក្រទេ តើក្មួយៗមានការងារអ្វីធ្វើ? ច្បាស់ណាស់មានតែធ្វើស្រែចំការ លក់ដូរបន្តិចបន្តួច ឬផ្នែកសេវាផ្សេងៗជាមួយក្រុមគ្រួសារ ប្រាកដកជាគ្មានប្រាក់ចំណូលទេ។ ឥឡូវយ៉ាងហោចណាស់កម្មករ កម្មការិនីរបស់យើងទទួលបានចំណូល ២០០ដុល្លារក្នុងមួយខែលើប្រទេសមួយចំនួនក្នុងតំបន់អាស៊ី និងអត្រាប្តូរប្រាក់របស់គេគ្មានស្ដេរភាព ប៉ុន្តែនៅប្រទេសយើងអនុញ្ញាតឱ្យប្រើប្រាស់រូបីប័ណ្ណបរទេសសម្រាប់បើកប្រាក់ឈ្មួល និងធ្វើយ៉ាងម៉េចធានាកុំឱ្យមានការបាត់បង់តាមរយៈ នៃអត្រាផ្តូរប្រាក់»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កម្មករនៅប្រទេសខ្លះមានប្រាក់ខ្ពស់ក៏ពិតមែន ក៏ប៉ុន្តែដោយតម្លៃប្រាក់របស់គេប្រៀបធៀបនឹងប្រាក់ដុល្លារ គឺធ្លាកចុះ។ សម្រាប់កម្ពុជាយើងបានផ្តល់ឱកាសទៅរោងចក្រ សហគ្រាស និងក្រុមហ៊ុនបើកជាប្រាក់ដុល្លារ»។

ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមឱ្យរោងចក្ររបស់យើងក្លាយជាសហគមសុខសាន្ត ,កុំឈ្លោះទាស់ទែងគ្នា ,កុំឱ្យមានបងតូច បងធំក្នុងរោងចក្រ ,កុំឱ្យមានគ្រឿងញៀន ,កុំឱ្យមានចោរលូច ចោរប្លន់ កាប់ចាក់គ្នាក្នុងរោងចក្រ…ជាដើម។ ប្រសិនបើរោងចក្រ សហគ្រាសរាប់ពាន់កន្លែងទូទាំងប្រទេសធ្វើបានដូច្នេះវាបានរួមចំណែកដ៏ធំធេងណាស់ក្នុងការអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជាពិសេសយើងកំពុងបន្តប្រយុទ្ធជាមួយបញ្ហាគ្រឿងញៀនតែម្តង»៕

Tags

Comment