• Today: November 21, 2024

មុខសញ្ញាជាជនសង័្សយក្នុងករណីវា-យបំ-បែ-ក-កញ្ចក់រថយន្តលួចយកទ្រព្យសម្បត្តិនៅក្រុងបាត់ ដំបងម្នាក់ត្រូវសមត្ថកិច្ចបង្រា្កបឃាត់ខ្លួនអនុវត្តតាមច្បាប់។

​ -​ កាលពីថ្ងៃចន្ទ១៤រោចខែផល្គុនឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី​២០​ខែ​មីនា​ឆ្នាំ​២០២៣​វេ លាម៉ោង​១៥និង២៩​នាទី​នៅ​ចំណុច​ភូមិ​ឡឥដ្ឋ​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ អនុវត្តតាម​បទបញ្ជាដឹកនាំរបស់លោកឧត្តមសេ​នីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ និងដោយបានការសម្របសម្រួលលេី​ នី តិវិធីពីឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរា​ជអាជ្ញានៃអយ្យការអមសាលា​ដំបូងខេត្តបាត់ដំបងផងនោះ​ លោកវរសេ នី​យ៍​ឯក​ ឈឿង​ គឹមសុង​ ស្នងកា​ររងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល​ បា​ន​​ដឹកនាំកម្លាំងដែលមានលោកវរសេ​នីយ៍ឯក​ ចៀក​ ថា​និន​ ជា​នាយ​ការិ​យា​ល័យនគរបាលព្រហ្មទ័ណ្ឌកម្រិត​ស្រាលនៃស្នងការដ្ឋានចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់​ទោស​(​ វា-យ-​បំ-បែ-ក​ក-ញ្ចក់​រថយ​ន្ដ​លួច​យក​ប្រាក់​ )​ ០១​ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ ចឹក​ បូរ៉ា​ ភេទប្រុស​ អាយុ​ ២២​ ឆ្នាំ​មានទី​លំនៅ​ភូមិ​កាប់គោថ្មី​ សង្កាត់​អូរ ចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ មក​កាន់​ស្នងការដ្ឋាន​ ដេីម្បី​ធ្វេីការ​សាកសួរ​ស្រាវជ្រាវ ។ 

-* វត្ថុតាង​ដកហូត​រួម​មាន​៖​

-​ ប្រាក់​ខ្មែរ​ ចំនួន​  ,២០០,០០០​ រៀល​ (​ បួន​លាន​ពីរ​សែន​រៀល​ )​ 

-​ ពិល​ មាន​ដែក​ស្រួច​ជាមធ្យោបាយវា-យ​ក-ញ្ចក់​រថយន្ដ​ ចំនួន​ ០១​ ។ 

-​ អាវ​យឺត​ដៃ​វែង​(​ពាក់​ធ្វេី​សកម្មភាព​ )​ចំនួន​ ០១​ ។ 

សូមជម្រាបជូនថាមូលហេតុដែលឈានដល់ការឃា​ត់ខ្លួននេះគឺកាល​ពី​ថ្ងៃទី​ ១៥​ ខែ​ មីនា​ ឆ្នាំ​ ២០២៣​វេលា​ម៉ោង​ ០១និហ១៥​នាទី​ នៅ​ ចំណុច​ជាប់​របង​សាលា​បឋមសិក្សា២​ ធ្នូ​ ស្ថិត​នៅ​ក្នុង​ភូមិ​កំពង់ក្របី​ សង្កាត់​ស្វា​យប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់​ដំបង​ ជនសង្ស័យ​ខាងលេី​បាន​ធ្វេី​ស​ក​ម្មភាព​ យក​ពិល​វា-យ-​បំ-បែ-ក​កញ្ចក់​រថយន្ដ​លួច​យក​ប្រាក់ចំនួន២០.០០​ដុល្លា​(អាមេ​រិក)ដែល​ជា​របស់​ជនរងគ្រោះ​ ឈ្មោះ​ ចឹក​ រក្សា​ ភេ​ទ​ប្រុស​ អាយុ​ ៣១​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វា​យ​ប៉ោ​ ក្រុង​បាត់​ដំ​បង​ ខេត្ត​បាត់​ដំបង​ ។ 

ក្រោយកេីតហេតុជនរងគ្រោះបាន​ដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល​ ហេីយឆ្លងតាមរយៈការ​ស្រាវជ្រាវស៊េីបអង្កេតសមត្ថកិច្ចកំណត់មុខ​សញ្ញាបាននិងឈានដល់​ការឃាត់ខ្លួនតែម្តង។

ពេលនេះ​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​អនុវត្តតាម​នីតិវិធី​ ​ច្បាប់៕

Tags

Comment