• Today: November 21, 2024

លោក ជីវ កេង អនុប្រធានតុលាការកំពូល ត្រូវរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ប្រគល់តួនាទីប្រធានស្ដីទី ជំនួសលោក ឌិត មុន្ទី ដែលចូលនិវត្តន៍

ភ្នំពេញ៖ លោក ជីវ កេង បច្ចុប្បន្ន ជាអនុប្រធានតុលាការកំពូល ត្រូវបានឯកឧត្តម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ចេញលិខិតបង្គាប់ការឲ្យលោក ជាប្រធានស្ដីទីតុលាការកំពូលបណ្ដោះអាសន្ន រហូតមានការតែងតាំងជាផ្លូវការ។ 

ក្នុងលិខិតនោះ របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ចុះនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នេះ បានបញ្ជាក់យ៉ាងដូច្នេះ «ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល ឲ្យទទួលបន្ទុកជាប្រធានស្ដីទី តុលាការកំពូល រហូតដល់មានការតែងតាំងប្រធានតុលាការកំពូលជាផ្លូវការ។ សាមីខ្លួនត្រូវអនុវត្តតាមលិខិតបង្គាប់ការនេះឲ្យមានប្រសិទ្ធភាព»។ 

សូមជម្រាបថា ព្រះករុណាព្រះបាទសម្ដេចព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យដាក់ឲ្យលោក ឌិត មុន្ទី ប្រធានតុលាការកំពូល ចូលនិវត្តន៍ ជាមួយចៅក្រមតុលាការកំពូល ចំនួន០២រូបទៀត ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣តទៅ តាមសំណើរបស់សាមីខ្លួន៕

Tags

Comment