• Today: November 21, 2024

ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង


ខេត្តបាត់ដំបង ៖ ផ្ទះប្រជាពលរដ្ឋចំនួន ៤៧ខ្នង ដើមឈើជាច្រើនដើមបានដួលរលំ និងសង្កត់ខូចខាតម៉ូតូខណ:មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។


យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតដោយខ្យល់កន្ត្រាក់ខាងលើ ក្នុងនោះមាន សង្កាត់ស្លាកែត០១ខ្នង ,សង្កាត់អូរចារ០៧ខ្នង ,សង្កាត់រតនៈ០៥ខ្នង ,សង្កាត់ព្រែកព្រះស្ដេច០៧ខ្នង ,សង្កាត់ចំការសំរោង០៨ខ្នង ,សង្កាត់អូរម៉ាល់០៣ខ្នង ,សង្កាត់ស្វាយប៉ោ០២ខ្នង ,និងសង្កាត់វត្តគរ ០២ខ្នង បាក់ដើមឈើជាច្រើនដើម ព្រមទាំងបានសង្កត់លើម៉ូតូខូចខាតអស់០១គ្រឿងផងដែរ ។
ដោយឡែកនៅស្រុកសង្កែ បណ្តាលអោយខូចខាតអស់ចំនួន១២ខ្នង ក្នុងនោះឃុំកំពង់ព្រះ០២ខ្នង , ឃុំនរា០១ខ្នង , ឃុំអូរដំបង១ចំនួន ០២ខ្នង និងឃុំអូរដំបង២ ចំនួន០៧ខ្នង ប៉ុន្តែករណីខាងលើនេះមិនបណ្តាលអោយមានគ្រោះថ្នាក់ប៉ះពាល់ដល់ជីវិតមនុស្សឬសត្វឡើយ។
ជាមួយគ្រោះធម្មជាតិខាងលើនេះដែរ ក្រោយពីមេឃភ្លៀង ខាងអាជ្ញាធរក៏ដូចជាសមត្ថកិច្ចនៅមូលដ្ឋានបានចុះទៅពិនិត្យដើម្បីស្រង់ធ្វើរបាយការណ៍នៃការខូចខាតរាយការណ៍ជូនថ្នាក់លើដើម្បីចុះផ្តល់ជំនួយបឋមជូនដល់គ្រួសាររងគ្រោះ៕

Tags

Comment