• Today: November 03, 2024

មន្រ្តីយោធាស័ក្តិ៤កន្លះ ដែលបាញ់សម្លាប់ខ្លួនក្នុងដីចំការបម្រើការងារនៅអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ដោយសារមានវិបត្តិផ្ទាល់ខ្លួន

តាកែវ៖ មន្ត្រីយោធាជាន់ខ្ពស់ម្នាក់ ដែលធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ក្នងចំការក្រុងដូនកែវនោះ បានស្គាល់អត្តសញ្ញាណហើយដែលបម្រើការងារនៅអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ចំណុះយោធភូមិភាគទី៣។ 


តាមប្រភពព័ត៌មានជនរងគ្រោះមានឈ្មោះ ហ៊ន ប៊ុណ្ណារ័ត្ន ឋាន្តនឋារស័ក្តិថ្នាក់វរសេនីយ៍ទោ បម្រើការងារនៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។ 
សូមជម្រាបថា មន្ត្រីយោធាសក្កិ៤កន្លះម្នាក់ បានធ្វើអត្តឃាតដោយយកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯងបណ្តាលអោយស្លាប់ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង ៤រសៀលនៅថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិត្រពាំងឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។  
លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរងនគរបាលខេត្តតាកែវ ទទួលផែនព្រហ្មទណ្ឌ បាននិយាយថា ជនរងគ្រោះជាមន្រ្តីយោធាខាងលើ ពិតជាបានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងប្រាកដមែន។

ប្រភពពីក្រុមគ្រួសារមន្ត្រីយោធារងគ្រោះ បានបំភ្លឺប្រាប់នគរបាលថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរចេញមកខេត្តព្រះសីហនុមកខេត្តតាកែវ និងយកសោរបងចំការពីបងប្អូនផ្ទះខាងមុខ រួចចាក់ទ្វាចូលដីចំការរបស់ឪពុកម្ដាយ។ តាមការបំភ្លឺបានឲ្យដឹងទៀតថា មិនទាន់បានប៉ុន្មានផងស្រាប់លឺស្នូកាំភ្លើងមួយគ្រាប់បង្កការភ្ញាក់ផ្អើលក៏ចូលទៅមើលប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងកញ្ចុះតែម្តង។ 
ពាក់ព័ន្ធករណីបាញ់សម្លាប់ខ្លួនរបស់ជនរងគ្រោះសាច់ញាតិមិនបានផ្យល់ព័ត៌មានលម្អិតទេ គ្រាប់តែបង្ហើបថា ជនរងគ្រោះមានវិបត្តិផ្ទាល់ខ្លួន។ បច្ចុប្បន្នសពបានប្រគល់ឲ្យក្រុមគ្រួសារទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

Tags

Comment