• Today: December 03, 2024

ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលេងជនសង្ស័យដែលទះកំផ្លៀងយុវតីម្នាក់ រឿងជិះម៉ូតូសាចទឹក

ភ្នំពេញ៖ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ហេង ផេង បានសម្រេចដោះលែង​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​សំណុំរឿងជិះ​ម៉ូតូ​បណ្តាលឲ្យសាច​ទឹក​ដាក់គ្នាបង្ក​ឲ្យ​មាន​អំពើ​ហិង្សា​លើ​ស្ត្រីភេទទន់ខ្សោយឱ្យ​វិលត្រឡប់ទៅផ្ទះ​វិញ​ នៅ​ថ្ងៃ​ទី​៣១ ​ខែសីហា ឆ្នាំ​២០២៣នេះ បន្ទាប់ពីនារីគ្រោះបានយល់ព្រមដកពាក្យបណ្តឹង។ 

តាមប្រភព​ព័ត៌មាន​ពីសាលាដំបូង​ក្រុងភ្នំពេញ បាន​បង្ហើបឱ្យ​ដឹង​ថា ទោះបីជាតំណាងអយ្យការ​សម្រេច​ដោះលែង​ជនសង្ស័យ​ឲ្យមានសេរីភាពមែន ប៉ុន្តែ​សំណុំរឿង​នឹង​បន្តដំណើរការនីតិវិធី​តាមច្បាប់​កំណត់​ដដែល។ 

ចំពោះជនសង្ស័យក្នុងសំរឿងដ៏ក្រៅគគុកខាងលើ មានឈ្មោះ ទី សុផាន់​ណា អាយុ​ ៤១ឆ្នាំ មុខរបរជាមន្ត្រីរាជការបំរើការងារនៅក្រសួងមុខងារសាធារណៈ ស្នាក់នៅបន្ទប់ជួល ក្នុង​ភូមិទឹកថ្លា​ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​កម្លាំង នគរបាល​ខណ្ឌសែនសុខ ឃាត់ខ្លួននៅវេលា​ម៉ោង​ប្រមាណ​ ២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ ​ខែសីហា ឆ្នាំ​២០២៣ ត្រង់ចំណុចបន្ទប់ជួល។ 

សូមជម្រាបថា ជនជាប់សង្ស័យ​បានប្រើអំពើហិង្សាដោយទះកំផ្លៀងលើយុវតីម្នាក់នៅតាម​ផ្លូវ​គ្រាប់តែរឿង​ជិះ​ម៉ូតូ​សាចទឹក​ដាក់គ្នា​បន្តិចបន្តួច​ វេលា​ម៉ោង​ប្រមាណ​ ៦​ល្ងាច ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ស្ថិតតាម​ផ្លូវ​បេតុង ក្នុង​ភូមិ​ទឹកថ្លា​ខណ្ឌ​សែន​សុខ ព្រោះមានភ្លៀង​ធ្លាក់​លេច​ផ្លូវ​។ វីដេអូសកម្មភាពនៃអំពើហិង្សានេះ ត្រូវបង្ហោះចែកចាយលើបណ្តាញសង្គមធ្វើឲ្យមហាជនរិះគន់គ្រប់ៗគ្នា រហូតសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួន​តែម្តង។

សូមបញ្ជាក់ថា ក្នុង​គណនី​ហ្វេសប៊ុកឈ្មោះ «Eli mean» បានសរសេរនូវអត្ថបទមាបខ្លឹមសារ​ថា «ផ្លូវ​លិច​ទឹក​ហើយ​ជិះ​សាច​ទឹក​ដាក់​តិច​សោះ​បងស្រី​ និង​ប្អូនប្រុស​ក៏​បាន​សុំទោស​ហើយ​និយាយ​ស្រួល​ជាមួយ​តែ​ពូ​នឹង​ដឹង​មិច​ទេ និយាយ​មិន​ចេះ​ស្តាប់ ហើយ​ចង់តែ​លើកដៃ​វៃ​ និង​ប្រើ​ពាក្យ​សម្តី​ជេរ​បងស្រី​ ហៅ​ងែង​ៗពេញមាត់ ហើយ​ខ្ញុំ​ក៏​បាន​ជិះ​ជាមួយ​ពួកគាត់​ដែល​តែ​ទឹក​លិច​ខ្លាំង ហើយ​ម៉ូតូ​ច្រើន​ហើយក៏​សាចទឹក​ដាក់គ្រាន់តែ​រឿង​ពិន​នឹង​សោះ​ ហេតុ​អី​មិនចេះ​អធ្យាស្រ័យ​ឱ្យ​គ្នា»។ 

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លើបណ្តាញសង្គមកំពុងផ្ទុះការរិះគន់រឿងទះកំផ្លៀតជាបន្តបន្ទាប់ដោយករណីទី១- លោកមន្ត្រីមានតួនាទីសមគួរនៅក្រសួងមុខងារទះកំផ្លៀងយុវតីម្នាក់ រឿងជិះម៉ូតូសាចទឹកដាក់គ្នាបន្តិចបន្តួច និងករណីទី២- ស្រ្តីម្ចាស់រថយន្ត ស៊េរីទំនើប LEXUS 570 KURU ពាក់ស្លាកលេខ កម្ពុជា CEO.GTN1 មុខរបរជាគ្រូពេទ្យ បានទះកំផ្លៀងយុវជម្នាក់ និងទាថ្លៃសំណង ៥០០ដុល្លារ ព្រោះជិះម៉ូតូប៉ះកូតថ្នាំរថយន្តបន្តិច ប៉ុន្តែករណីនេះសមត្ថកិច្ចមិនឃាត់ខ្លួននៅឡើយទេ ខណៈជនរងគ្រោះដាក់ពាក្យបណ្តឹងទាមទាជំងឺចិត្ត ៣ ០០០ដុល្លារ៕

Tags

Comment