• Today: December 03, 2024

មន្ត្រីជំនាញមជ្ឈមណ្ឌលស្រាវជ្រាវ សាកល្បងបង្កាត់ពូជត្រីខ្យា នៅខេត្តស្ទឹងត្រែង


ស្ទឹងត្រែង៖ មន្ត្រីជំនាញនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងសាកល្បងបង្កាត់ពូជត្រីមួយប្រភេទដែលមានឈ្មោះថា "ត្រីខ្យា" ជំនួសត្រីធម្មជាតិដើម្បីកុំឱ្យវាផុតពូជ។


លោក ប៊ុន រ៉ាស៊ី អនុប្រធាននាយកដ្ឋានអភិរក្សជលផលក្តាប់រួមការងារនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវររីសត្វមេគងលើ បានលើកឡើងថា នៅឃុំសាមឃួយស្រុកសេសាន ខេត្តស្ទឹងត្រែង ចាប់តាំងពីមជ្ឈមណ្ឌលសម្ផោធប្រើប្រាស់ជាផ្លូវការមក ការផលិតពូជត្រីមានដូចជាត្រីឆ្ពិន ត្រីអណ្តែង ត្រីប្រា និងត្រីទីឡាព្យាជាដើម។
លោកប៊ុន រ៉ាស៊ី បានបន្ថែមទៀតថា នៅពេលដ៏ឆាប់ខាងមុខនឹងមាន ការចិញ្ចឹមពូជត្រីខ្យា ដែលជាត្រីកម្រមួយប្រភេទ   នៅក្នុងតំបន់ទឹកសាប    ខេត្តស្ទឹងត្រែង ផងដែរ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ពាក់ព័ន្ធនឹងគ្រោងសាកល្បងបង្កាត់ពូជ "ត្រីខ្យា" ជំនួសត្រីធម្មជាតិ ដើម្បីកុំឱ្យវាផុតពូជនេះ ស្នើសុំដល់អភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធចូលរួមជួយសហការរកទីផ្សារគាំទ្រទិញកូនត្រី ពីកន្លែងផលិតកូនត្រីដ៏ធំមួយនេះ ក្រោយពីផលិតបាន។
លោករដ្ឋមន្ត្រីកសិកម្ម បានបន្ថែមទៀត មន្ត្រីជំនាញនៅស្ថានីយ៍ស្រាវជ្រាវ និងបង្កាត់ពូជត្រី ដើម្បីធ្វើការសាកល្បងចិញ្ចឹម "ត្រីខ្យា" ក្រសួងកសិកម្មបានគាំទ្រ និងជួយជាថវិកាទៅលើគម្រោងនេះ បើកាលណាចិញ្ចឹមបានជោគជ័យយើងក៏អាចផ្សព្វដល់ប្រជាជនចិញ្ចឹមបន្តបានទៀតផង។
លោកស្រី សម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង យល់ឃើញថា ជាការពិតណាស់ បើសិនជាគម្រោងចិញ្ចឹមត្រីខ្យា ដែលជាប្រភេទត្រីក្នុងស្រុក អាចផលិតបានលោកយល់ឃើញថា នៅពេលគម្រោងជោគជ័យប្រជាជននឹងចាប់អារម្មណ៍ ហើយងាកមកធ្វើវារីវកម្មប្រភេទត្រីក្នុងស្រុក ពេលនោះ ខាងជំនាញផលិតត្រីក្នុងស្រុក ក៏មានកម្លាំងផលិតត្រីក្មុងស្រុក ដែលមានតម្លៃសេដ្ឋកិច្ឋទីផ្សារខ្ពស់និងត្រីផ្សេងៗទៀត ឱ្យកាន់តែច្រើនដើម្បីបំពេញតម្រូវការទីផ្សារ។
សូមបញ្ជាក់ថាមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើបើកសម្ពោធ ដាក់ឱ្យដំណើរការ កាលពីឆ្នាំ២០២១ហើយបានចំណាយថវិកាអស់១លាន៧សែនដុល្លារលើផ្ទៃដីជាង១០ហិកតា៕ដោយ៖ សហការី

Tags

Comment