បាត់ដំបង៖ ពិតជារឿងគួរឲ្យហួសចិត្តបំផុត ក្រុមជនសង្ស័យ ចំនួន ០៣នាក់ បានធ្វើសកម្មភាពលួចយកគោយន្តកន្ត្រៃ ០១គ្រឿង ខណៈពេលម្ចាស់ដាក់បូមទឹកនៅឯស្រែយកទៅលាក់ទុកដើម្បីលក់ ប៉ុន្តែត្រូវកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន និងគោកឃ្មុំ ស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនបានម្នាក់ និង ០២នាក់ទៀត កំពុងគេចខ្លួន។
នគរបាលបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៨និង០០នាទី មានប្រជាពលរដ្ឋ រាយការណ៍ថា មានជនសង្ស័យ ចំនួន ០៣នាក់ បានយកម៉ាស៊ីនគោយន្តកន្រ្តៃ ០១គ្រឿង ពណ៌ក្រហមមកផ្ញើ។ ក្រោយពីទទួលព័ត៌មាន កម្លាំងបានចុះដកហូតសម្ភារៈ តាងមករក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការស្រាវជ្រាវតាមនិតិវិធី។
នគរបាលបានឲ្យដឹងទៀតថា នៅថ្ងៃទី៣១ ខែឧសភាដដែល នៅវេលាម៉ោង ១០និង០០នាទី សមត្ថកិច្ចបានទទួលបណ្តឹងពីប្រជាពលរដ្ឋម្នាក់ មានទីលំនៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល បានបាត់គោយន្តកន្រ្តៃ ០១គ្រឿង ពណ៌ក្រហម ដែលដាក់បូមទឹកដាក់ស្រែ ត្រង់ចំណុចប្រឡាយលេខ១ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល មានចំងាយប្រមាណ ៣០០ម៉ែត្រពីផ្ទះ កាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ២២និង៣០នាទី។
បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ និងបណ្តឹងករណីបាត់គោយន្តកន្ត្រៃ លោកវរសេនីយ៍ទោ ហៀង ប៊ុនថា អធិការរងទទួលផែនព្រហ្មទណ្ឌសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន និងគោគឃ្មុំធ្វើការស៉ើបអង្កេត និងស្រាវជ្រាវ រហូតវេលាម៉ោង ១៣និង០០នាទី ថ្ងៃដដែល ជំនាញយើងបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបានឈានដល់ការឃាត់ខ្លួន ចំនួន ០១នាក់ មានឈ្មោះ វ៉ា សុភាព ហៅមាន ភេទប្រុស អាយុ ២៤ឆ្នាំមានទីលំនៅភូមិកៀនកែស២ ឃុំគោគឃ្មុំ ស្រុកថ្មគោលខេត្តបាត់ដំបង។
ក្រោយពីការសាកសួរជនសង្ស័យបានសារភាពថា "ខ្លួនពិតជាបានធ្វើសកម្មភាពលួចគោយន្តកន្រ្តៃខាងលើពិតប្រាកដមែន ដោយមានបក្សពួក ០២នាក់ទៀតចូលរួមធ្វើសកម្មភាពលួចគោយន្តនេះ"។
បច្ចុប្បន្ន ករណីនេះ ជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការតាមនីតិវិធី៕

Comment