• Today: November 21, 2024

នគរបាលខេត្តព្រះសីហនុ បញ្ជូនខ្លួនជនសង្ស័យ ចំនួនន ០៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស


ព្រះសីហនុ៖ មុខសញ្ញាជនសង្ស័យ ចំនួន ០៦នាក់ ជាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ត្រូវបានកម្លាំងកាតិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជូនខ្លួនទៅកាន់តុលាការខេត្ត នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នេះ ដើម្បីអនុវត្តន៍តាមនិតិវិធី។ 


ជនសង្ស័យទាំង ០៦នាក់ ដែលត្រូវបញ្ជូនទៅតុលាការ មានឈ្មោះដូចខាងក្រោម៖ 
១- ឈ្មោះ កោ ច័ន្ទតារាប្រាថ្នា  ហៅ ជីងងី អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ 
២- ឈ្មោះ សាន ឧត្តម ហៅ ដំ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ ខុម ប្រុស  ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ 
៤- ឈ្មោះ កៅ ថាយី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ 
៥- ឈ្មោះ យឿន ភត្រ្តា ហៅ ចក់ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ 
៦- ឈ្មោះ កែវ លាភសំណាង  ហៅ គ័ង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ 
នគរបាលបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៤និង៣០នាទី ទៀបភ្លឺ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល មានជនសង្ស័យ ចំនួន ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក ស្កុបពី ពណ៌ខ្មៅ គ្មានផ្លាកលេខ ធ្វើសកម្មភាពឆក់កាបូបបុរសជនជាតិចិន ០១នាក់ នៅចំណុចកែងផ្លូវលេខ៥០២ ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ 


បន្ទាប់ពីទទួលបានព័ត៌មាន ករណីឆក់កាបូប កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការចុះដឹកនាំសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ 
ជាលទ្ធនៃការស្រាវជ្រាវ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យសរុប ចំនួន ១៥នាក់ ក្នងនោះ ស្រី ០៦នាក់ ជាបន្តបន្ទាប់យកមកធ្វើការសាកសួរយ៉ាងយកចិត្តទុកដាក់កំណត់បានជនសង្ស័យដែលជាប់ពាក់ព័ន្ធក្នុងករណីក់នេះ មានចំនួន ០៦នាក់។ ចំពោះមនុស្ស ចំនួន ០៩នាក់ ស្រី ០៦ និងប្រុស ០៣នាក់ ដែលកម្លាំងសមត្ថកិច្ចឃាត់យកមកធ្វើការសាកសួរមិនជាប់ពាក់ព័ន្ធក្នុងករណីនេះទេ បានគោរពស្នើសុំគោលការណ៍ធ្វើការអប់រំឲ្យត្រឡប់ទៅវិញ 
ក្នុងករណីអំពើឆក់ខាងលើ ជនរងគ្រោះឈ្មោះ WANG SHUNGANG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ រកស៊ី កាន់លិខិតឆ្លងដែន លេខៈ E16736440 មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ សម្ភារៈបាត់បង់មាន កាបូបកៀបក្លៀក ០១ ពណ៌ខ្មៅ ម៉ាក GUCCl លុយចំនួន ២១,០០០$ (ពីរម៉ឺនមួយពាន់ដុល្លារអាមេរិក) ,លិខិតឆ្លងដែន ០១ក្បាល ,ប័ណ្ណការងារ ០១សន្លឹក និងឯកសារផ្សេងៗមួយចំនួនទៀត ។ 
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតសម្ភារវត្ថុតាងរួមមាន៖ កាបូបស្ពាយកៀបក្លៀក ០១ ពណ៌ខ្មៅ មានលិខិតឆ្លងដែន ០១ក្បាល ,ប័ណ្ណការងារ ០១សន្លឹក និងឯកសារមួយចំនួន ,កាបូបស្ពាយចំហៀង ម៉ាក GUCCI ពណ៌ប្រផេះ ០១ ,កាបូបស្ពាយចំហៀង ម៉ាក GUCCI ពណ៌ទឹកដោះគោ ០១ ,សំបកខេសទូរសព្ទ ០៥ ,អាវុធខ្លី ០១ដើម ម៉ាក SIGSAUER ពណ៌ខ្មៅ មានលេខៈ C1YSSPSYS03 22 08061 បង់១ មានគ្រាប់ ១ ,ម៉ូតូ ចំនួន ០៤គ្រឿង ,ម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀន ចំនួន ០៩កញ្ចប់ ,ម្សៅពណ៌ស សង្ស័យជាសារធាតុញៀន ០៨កញ្ចប់ ម្សៅពណ៌ សំបកថង់វេចខ្ចប់មានអក្សរ FANTA សង្ស័យជាសារធាតុញៀន ១០កញ្ចប់ ,ជញ្ជីងផ្លឹង ០១គ្រឿង ,ថង់វេចខ្ចប់មួយចំនួន និងឧបករណ៍ប្រើប្រាស់មួយចំនួន ។ 
ចំពោះជនសង្ស័យទាំង ០៦នាក់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ចំពោះវត្ថុតាងពាក់ព័ន្ធជាមួយករណី គ្រឿងញៀន បានប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីបន្តនីតិវិធី ៕

Tags

Comment