ស្ទឹងត្រែង៖ ប្រជាពលរដ្ឋ រស់នៅភូមិស្រែតាប៉ាន និងអាជ្ញាធរឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានសហការគ្នាធ្វើការជួសជុល "ស្ពានអូរតាថាន់" ដែលកំពុងទ្រុតទ្រោមខ្លាំងដើម្បីសម្រួលការធ្វើចរាចរណ៍ ជាពិសេសនាដូវវស្សាខាងមុខនេះ ការពារសុវត្ថិភាពក្មេងៗជាកូនចៅអ្នកភូមិទៅរៀនទាន់ពេលវេលា។
លោក សាន ខាំផៃ សមាជិកក្រុមប្រឹក្សាឃុំសាមឃួយ បានបញ្ចាក់ថា ស្ពាននេះ មានប្រវែង២៤ម៉ែត្រ ទទឹង៤ម៉ែត្រតភ្ជាប់ផ្លូវជួរមាត់ទន្លេរវាងភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន មកភូមិហាងខូបាន សង្កត់សាមគ្គី ក្រុងស្ទឹងត្រែង។ លោកបន្តទៀតថា ប្រជាពលរដ្ឋរួមកម្លាំងគ្នាធ្វើការជួសជុលជាមូយអាជ្ញាធរ ដើម្បីបម្រើផលប្រយោជន៍រួមទាំងអស់គ្នា ក្នុងការធ្វើចរាចរណ៍ទៅមកបញ្ចៀសការគ្រោះថ្នាក់នៅរដូវទឹកទន្លេសេកុងឡើងមកដល់។
"ស្ពានអូរតាថាន់" នេះត្រូវបានអ្នកភូមិ និងអាជ្ញាធរជួសជុលរួចរាល់ហើយ សម្រាប់ប្រជាពលរដ្ឋយើងប្រើប្រាស់ និងធ្វើដំណើរដឹកទំនិញ ឬក៍ដឹកកសិផលរបស់យើងទៅកាន់ទីផ្សារបាន។
លោក ផៃ ឡា តំណាងឱ្យប្រជាពលរដ្ឋ នៅភូមិស្រែតាប៉ាន បានលើកឡើងថា ស្ពាននេះមានអាយុកាលជាង ១៥ឆ្នាំមកហើយ និងមានសភាពទ្រុឌទ្រោមបង្កឱ្យអ្នកដំណើរមានការព្រួយបារម្ភនៅពេលធ្វើដំណើរឆ្លងកាត់ ព្រោះខ្លាចបាក់នៅរដូវវស្សាក្នុងពេលដែលទឹកទន្លេសេកុងជន់លិចមកនោះ។
ប្រជាពលរដ្ឋ បានសាទរចំពោះកម្លាំងសាមគ្គី របស់ប្រជាជនក្នុងសហគមន៍ដែលបានចូលរួមសហបស់បងប្អូនប្រជាពលរដ្ឋយើងក្នុងភូមិ ដែលបានរួមគ្នាជាកម្លាំងធ្វើសកម្មភាពជួសជុលបានរួចរាល់សម្រាប់បម្រើផលប្រយោជន៍ទូទៅក្នុងការទំនាក់ទំនងគ្នាពីភូមិមួយទៅភូមិមួយ និងងាយស្រួលបានទៅដោះដូរទំនិញនៅទីផ្សារ បង្កើនជីវភាពរស់នៅជាលក្ខណៈគ្រួសារ ព្រោះនៅតំបន់កសិករយើងភាគច្រើនជាអ្នកដាំបន្លែបង្ការ។
សូមបញ្ចាក់ថា "ស្ពានអូរតាថាន់" នេះបានសាងសង់ឡើងនៅឆ្នាំ២០០៨ មានប្រវែង២៤ម៉ែត្រ ទទឹង៤ម៉ែត្រ បានងការខូចខាត ដោយសារទឹកជំនន់ទន្លេសេកុងលិចផ្ទួនៗគ្នា កាលពីឆ្នាំ២០១២ កន្លងមកនេះ ទើបបង្កឱ្យបាក់ទ្រុឌទ្រោម ទើបមានការឧបត្ថម្ភថវិកាពីសប្បុរសជនខ្លះក៏ធ្វើការជួសជុលឡើងវិញ ដើម្បីប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមក និងធានាមានបានសុវត្ថិភាពផងដែរ៕
Comment