• Today: December 03, 2024

ក្រុមប្រឹក្សាខេត្តតាកែវ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៣ ជាមួយរដ្ឋបាលខេត្ត ដើម្បីពិនិត្យ និងអនុម័តរបៀបវារៈមួយចំនួន


ខេត្តតាកែវ៖     ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ នៅព្រឹកថ្ងៃពុធ ទី០៥ ខែកក្ដដា ឆ្នាំ២០២៣ បានអញ្ជើញបើកកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៣ ជាមួយ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត តំណាង រដ្ឋបាលខេត្តតាកែវ ដើម្បីប្រជុំពិនិត្យ និងអនុម័ត របាយការណ៍មួយចំនួន។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយរងរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់សឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងនគរបាលខេត្ត និងមន្រ្តីពាក់ព័ន្ធចូលរួមផងដែរ។


សូមជម្រាបជូនដែរថា របៀបវារៈដាក់ជូន ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងអនុម័ត មានដូចខាងក្រោម៖
១. ការពិនិត្យកូរ៉ូមរបស់ក្រុមប្រឹក្សាខេត្ត 
២. មតិបើកកិច្ចប្រជុំសាមញ្ញលើកទី៤៩ 
៣. ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៨
៤. ពិនិត្យ និងអនុម័ត សេចក្តីព្រាង របាយការណ៍ប្រចាំឆមាសទី១ និងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៣ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ  
៥. ពិនិត្យ និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់ជូនមន្រ្តីរាជការ របស់ សាលាខេត្តតាកែវ ប្រចាំខែមេសា និងខែឧសភា ឆ្នាំ២០២៣ 
៦. ប្រកាសពេលវេលាកិច្ចប្រជុំសាមញ្ញលើកទី៥០ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០២៣ ៕

Tags

Comment