• Today: November 21, 2024

ក្រសួងធនធានទឹក និង ឧតុនិយម ប្រកាសជូនដំណឹង ថា ចាប់ពីថ្ងៃទី ២៦ ខែកក្កដា – ១ ខែសីហា អាចមានភ្លៀងជាបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់


ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានចេញ សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស  ដោយបញ្ជាក់ថា :  ( ចាប់ពីថ្ងៃទី ២៦ ខែកក្កដា – ១ ខែសីហា ឆ្នាំ២០២៣ ) .


     ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើ កាត់ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។ ឯនៅក្នុងមហា 
សមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន ព្យុះទី៥ ឈ្មោះ ដុកស៊ូរី បានបង្កេីនកម្លាំងទៅជា ( TY DOKSURI ) កំពុងធ្វើដំណើរឆ្ពោះទៅប្រទេសចិនក្នុងចន្លោះប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់ ។ ព្យុះនេះនឹងអាចទៅដល់ប្រទេសចិន ក្នុងអំឡុងថ្ងៃទី២៨ ខែកក្កដា ។   
      លក្ខណៈទាំងនេះនឹងធ្វើឲ្យ ៖ 
១-តំបន់ទំនាបកណ្តាល ៖ 
  – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C 
  – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C 
  – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរលេីកលែងតែបណ្តាខេត្តនៅពាយ័ព្យអាចមានភ្លៀងជាបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។   
២-តំបន់ខ្ពង់រាប ៖ 
  – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C 
  – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C 
  – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។  
៣-តំបន់មាត់សមុទ្រ ៖ 
  – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C 
  – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C                              
  – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ  
    នឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់ ។     
     អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕

Tags

Comment