កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្តរបស់ក្រុមហ៊ុន យូរ៉ាហានេស ខេមបូឌា (YURA Harness Cambodia) ដែលស្ថិតនៅក្នុងភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣។
អញ្ជើញមានវត្តមាននាឱកាសនោះ រួមមាន ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាភិបាលខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ ខេត្ត ស្រុក មន្ត្រីរាជការ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន YURA Group បងប្អូនបុគ្គលិក កម្មករ និងប្រជាពលរដ្ឋប្រមាណ ៩៦០ នាក់។
ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន YURA Harness ដែលបានផ្ដល់ ការទុកចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសម្រេចបើកសាខាក្រុមហ៊ុន និងសាង សង់រោងចក្រនៅលើទឹកដីនៃខេត្តកំពង់ស្ពឺយើងខ្ញុំ ដើម្បីធ្វើការផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិក រថយន្តសម្រាប់នាំចេញ ដែលការបើកដំណើរការរោងចក្រនេះ មិនត្រឹមតែចូលរួមចំណែកជួយ ជំរុញដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានជួយបង្កើតឱកាសការងារ និងចំណេះជំនាញជូនដល់ប្រជាពលរដ្ឋនៃខេត្តកំពង់ស្ពឺយើងខ្ញុំថែមទៀត។
ឯកឧត្តម បានចូលរួមអបអរសាទរជាមួយក្រុមហ៊ុន YURA Harness Cambodia ចំពោះការបើកដំណើរការរោងចក្រនៅថ្ងៃនេះ ហើយចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ ជាពិសេសអ្នក ក្រុងច្បារមន ដែលទទួលបានការងារធ្វើ ដែលអាចជួយដោះស្រាយដល់ជីវភាពជូនក្រុមគ្រួសារ។
ទន្ទឹមនឹងនេះ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានលើកឡើងថា ខេត្តកំពង់ស្ពឺបាន កែប្រែមុខមាត់ជាបន្តបន្ទាប់។ ហើយការកែប្រែនេះ តម្រូវអោយមានការខិតខំប្រឹងប្រែងពីសំណាក់បងប្អូនប្រជាពលរដ្ឋ លើការបន្តបណ្តុះបណ្តាលជំនាញផ្សេងៗ និងពង្រឹងសមត្ថភាពការងារ ស្របតាមគោលនយោបាយដែលដាក់ដោយរាជរដ្ឋាភិបាលក្នុងការទាក់ទាញអ្នកវិនិយោគ។
ឯកឧត្តមបានបន្ថែមថា កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ បានផ្តល់ឱកាសអោយក្រុមហ៊ុនជាច្រើនជ្រើសរើសមកវិនិយោគនៅកម្ពុជា ដែលក្នុងនោះ ក្រុមហ៊ុន YURA Harness Cambodia បានបើកសម្ពោធជាផ្លូវការនៅខេត្តកំពង់ស្ពឺនាថ្ងៃនេះតែម្តង។
សូមជម្រាបជូនថា YURA Harness (Cambodia) ក្រុមហ៊ុននេះ ជាសាខាមួយរបស់ក្រុមហ៊ុន YURA Harness មកពីសាធារណរដ្ឋកូរ៉េ ដែលបានបង្កើតឡើងតាំង ពីឆ្នាំ១៩៧០ មកម្ល៉េះ បើគិតមកដល់ពេលនេះមានបទពិសោធន៍ ៥៣ឆ្នាំ ហើយ លើជំនាញផលិត ខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្ត សម្រាប់ផ្គត់ផ្គង់ដល់សង្វាក់ផលិតកម្មរថយន្តធំៗនៅកូរ៉េ និង បណ្តាប្រទេសនៅអឺរ៉ុប។ ក្រុមហ៊ុនបានបើករោងចក្រចំនួន៧១ នៅបណ្តាប្រទេសចំនួន១៦ ជុំវិញ ពិភពលោក (នៅតំបន់អាស៊ីអាគ្នេយ៍ មានសាខានៅប្រទេសវៀតណាម១២ ឥណ្ឌូនេស៊ី១ និង កម្ពុជា១)។
សម្រាប់សាខារោងចក្រ YURA Harness (Cambodia) ក្រុមហ៊ុនបានចំណាយទុន វិនិយោគចំនួន ១៥លាន ដុល្លារអាមេរិក រួមជាមួយអគាររោងចក្រទំហំ ១៧,៥០០ម៉ែត្រការ៉េ បំពាក់ដោយគ្រឿងបច្ចេកទេស ឧស្សាហកម្មស្វ័យប្រវត្តិ ក្នុងសង្វាក់ផលិតកម្ម និងស្រូបកម្លាំង ពលកម្មសរុប ១,១០០នាក់ ក្នុងនោះមានបុគ្គលិកជាជនជាតិបរទេស ចំនួន០៧នាក់៕

Comment