• Today: December 03, 2024

ឯកឧត្តម រាជ សុភទ្ទ ប្រធានក្រុមការងារឃុំអំពិលប្រាំដើម បានឧតប្ថម្ភថវិការដល់ភូមិសៀម និងដទៃចំនួន២,៦៤០,០០០ រៀល


បាត់ដំបង : ឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង បានឧបត្ថម្ភថវិការដល់ភូមិសៀម និងភូមិដទៃទៀតចំនួន២,៦៤០,០០០ រៀល ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ ប្រចាំខែឧសភា និង ផ្ទៀងផ្ទាត់បច្ចុប្បន្នភាពរបស់សមាជិកគណៈបក្សទាំង ១៥ ភូមិ ដើម្បីត្រៀមលក្ខណៈសម្រាប់លទ្ធផលល្អប្រសើរ ក្រោយយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោត នាថ្ងៃខាងមុខ ស្ថិតក្នុងឃុំអំពិលប្រាំដើម ស្រុកបវេល។


ឯកឧត្តម បានលះបង់កម្លាំងកាយចិត្ត ក្នុងការបម្រើប្រជាជតិមាតុភូមិ ដោយអនុវត្តយ៉ាងមឹងម៉ាត់បំផុត នូវ គោលនយោបាយ គណបក្សប្រជាជន កម្ពុជា ដែលមានសម្តេចតេជោ ជាបិតាស្ថានិកសន្តិភាព។
ដើម្បីទទូលបានឱកាស ក្នុងការបម្រើលោកយាយ លោកតា ពុកម៉ែ បងប្អូនគ្រប់រូប ជាពិសេស លោកយាយ លោកតា ពុកម៉ែ បងប្អូន ដែលកំពុងរស់នៅក្នុងឃុំអំពិលប្រាំដើមទាំងមូលនេះ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ ពេលព្រឹកឯកឧត្តម បានបើកកិច្ចប្រជុំជាមួយប្រធានបក្ស អនុប្រធានបក្ស សមាជិក និងសមាជិការ គណៈបក្សទាំង ១៥ ភូមិ និងនៅរសៀលថ្ងៃដដែល ឯកឧត្តមប្រធាន បានចុះពិនិត្យការលើកស្លាកគណបក្សក្នុងមូលដ្ឋានឃុំអំពិលប្រាំដើម និងបន្តសួរសុខទុក្ខប្រជាពលរដ្ឋទូទៅ ក្នុងតំបន់ ដើម្បីស្វែងយល់បន្ថែមពីតម្រូវការជាក់ស្តែង និងដោះស្រាយរាល់ចំនុចទាំងនោះជូនផងដែរ។ ក្នុងកិច្ចនោះផងដែល ឯកឧត្តម រាជ សុភទ្ទ បានគោរព និងសរសើរភូមិទាំងអស់ "ថាមានការរីកចម្រើន" មិនត្រឹមតែប៉ុណ្ណឹងទេ ឯកឧត្តមបានមានប្រសាសន៍ថា ជាពិសេស នាពេលថ្មីៗនេះ ភូមិបឹងអារក្ស មានការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ លូ សូឡា-ល-មានការរីកចម្រើនខ្លាំង ក្រោមការដឹកនាំរបស់ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ជាប្រធានក្រុមការងារចុះជួយភូមិបឹងអារក្ស។


ក្នុងកិច្ចប្រជុំ និងការពិនិត្យការលើកស្លាកគណបក្ស ព្រមទាំងឆ្លៀតឱកាស ជម្រាបសួរសុខទុក្ខលោកយាយ លោកតា អ៊ុពូមីង បងប្អូនកូនក្មួយនេះ ឯកឧត្តម បានលើកទឹកចិត្តប្រជាពលរដ្ឋទូទៅ មេត្តាចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា។
ដោយសង្កេតឃើញថា បន្ទាប់ពីវត្តមានរបស់ឯកឧត្តម ទទូលបន្ទុកជាប្រធានក្រុមការងារនៃឃុំអំពិលប្រាំដើមនេះ ភូមិនានាក្នុងមូលដ្ឋានមានភាពរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាប្រព័ន្ធទឹក លូ ភ្លើង ផ្លូវ ជាពិសេសឯកឧត្តមបានផ្តោតលើការបណ្តុះធនធានមនុស្សជាច្រើនរូប ដើម្បីបន្តភាពរីកចម្រើន បន្តការពារ ថែរក្សា សន្តិភាព ក្នុងតំបន់ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតគឺ ប្រជាពលរដ្ឋស្ទើរតែទាំងអស់ មានភាពកក់ក្តៅ ព្រមទាំងជឿជាក់លើឯកឧត្តម និងសង្ឃឹមថា ឯកឧត្តមនៅតែបន្តជួយ និងជាប្រធានក្រុមការងារនៃឃុំនេះ នាអាណត្តិខាងមុខៗបន្តទៀត។

Tags

Comment