• Today: November 21, 2024

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ត្រូវបានប្រកាសប្រគល់ភារកិច្ចជាស្នងការនគរបាល រាជធានីភ្នំពេញ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ ត្រូវឯកឧត្តមបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសប្រគល់ភារកិច្ច ជាស្នងការរាជធានីភ្នំពេញ។ 

 នេះបើយោងតាមប្រកាស លេខ ៤៦១៦ ប្រក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ របស់ក្រសួងមហាផ្ទៃ ដែលអង្គភាពយើងទទួលបាននៅថ្ងៃនេះ។

 តាមប្រកាសខាងលើ ក្រសួងមហាផ្ទៃត្រូវបានប្រគល់ភារកិច្ចជូនឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អត្តលេខ ០៣៥០២ អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

 សូមជ្រាបថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ជាអតីតស្នងការនគរបាលខេត្តព្រះសីហនុ បន្ទាពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ចេញព្រះរាជក្រិត្យ ត្រាស់បង្គាប់ តែងតាំង ជាអគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២៣ ខែសីហានេះ រួចត្រូវបានក្រសួងមហាផ្ទៃផ្តល់សេចក្តីទុកចិត្ត ប្រគល់ភារកិច្ចជាស្នងការនគរបាលរាជធានីភ្នំពេញតែម្តង៕

Tags

Comment