កំពង់ស្ពឺ៖ មុខសញ្ញាសង្ស័យដែលធ្វើសកម្មភាពយកដុំថ្មគប់រថយន្ត ម៉ាក ឡិចស៊ី LX470 ស្ថិតលើផ្លូវល្បឿនលឿន ត្រូវបានកម្លាំងនាយកដ្ឋានសណ្តាប់ធ្លាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ប្រចាំគោលដៅផ្លូវល្បឿនលឿន ចុះបង្ក្រាប និងឃាត់ខ្លួនភ្លាមៗដើម្បីសាកសួរ។
ក្រោយពីការឃាត់ខ្លួនយុវជនសង្ស័យជាមនុស្សវិបល្លាសមានស្មារតីមិនល្អ ត្រូវបានបញ្ជូនទៅកាន់អធិការនគរបាលស្រុកភ្នំស្រួច ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារទទួលខុសលើបញ្ជាដែលបានកើតឡើង និងចាត់ការបន្តតាមនិតិវិធ។
របាយការណ៍នគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថា វេលាម៉ោង ១៤និង៣០នាទី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច សហការឃាត់មុខសញ្ញាម្នាក់ជាជនអនាថា (វិបល្លាសស្មារតី) ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ មិនដឹងអាសយដ្ឋាន និងស្រុកកំណេីត នៅលេីផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ (៥៣-៥៤) ស្ថិតនៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ដ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។
មន្ត្រីគរបាលនាយកដ្ឋានសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងដ្ឋាននគរបាលជាតិ ប្រចាំការនៅផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសនុ បានឲ្យដឹងថា រថយន្តមួយគ្រឿង ម៉ាក ឡិចសុីស ពណ៌ទឹកមាស LX470 ស្លាកលេខ ព្រៃវែង 2C-3444 ជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ុក សេងហុង ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិទ័ពសៀម ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង ខណៈពេលកំពុងចរាចរណ៍លើផ្លូវល្បឿនលឿនក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកេីត លុះមកដល់ចំណុចខាងលេីបានប្រទះឃេីញមនុស្សដែលសម្ងំឈរអែមនៅលេីផ្លូវល្បឿនលឿនដោយស្មានជាកម្មករផ្លូវល្បឿនលឿន ស្រាប់តែយកវត្ថុរឹងគប់មកលេីរថយន្ដបណ្ដាលឲ្យត្រូវចំចំណុចទ្វាទី២ផ្នែកក្រោយខាងស្ដាំខូចខាតកំពិតបន្តិចបន្តូច។
ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចប្រចាំគោលដៅសហការជាមួយអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ចុះឃាត់ខ្លួនបានភ្លាមៗ ដេីម្បីសាកសួរ និងបន្ដនីតិវិធីស្រាវជ្រាវរកអាណាព្យាបាលទទួលខុសត្រូវលេីអំពេីដែលបង្កឲ្យមានមហន្ដរាយបះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈសង្គម។
ក្នុងករណីខាងលេី តំណាងក្រុមហ៊ុន ផ្លូវល្បឿនលឿន និងបន្ដសហការជាមួយសមត្ថកិច្ចលេីការគ្រប់គ្រងផ្លូវច្រកឡេីង ពិសេសតំបន់មួយចំនួនដែលមានដីទំនាប និងអាចងាយស្រួលឡេីងមកកាន់លើផ្លូវលើល្បឿនលឿនដេីម្បីពង្រឹងលេីសុវត្ថិភាព អ្នកបេីកបរដែលធ្វេីដំណេីរឆ្លងកាត់តាមផ្លូវល្បឿនលឿនមេត្ដាសហការជួយផ្ដល់ព័ត៌មានក្នុងករណីមានការពិនិត្យឬជួបករណីសង្ស័យដែលអាចនឹងជួបហានិភ័យដូចករណីនេះ។
សមត្ថកិច្ចសង្ឃឹមជឿជាក់ថា ករណីបែបនេះនឹងមិនកេីតមានបន្ដទេ ដោយស្នេីសុំកិច្ចសហការពីសមត្ថកិច្ចពាក់ព័ន្ធ ក្រុមហ៊ុន និងប្រជាពលរដ្ឋ៕
Comment