ករណីក្រុមចោរផ្ទុះអាវុធខាងលើ បានកើតឡើង កាលពីវេលាម៉ោង ១០និង២០នាទី យប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចទ្វាររបងខាងលិចវិទ្យាល័យ ជា ស៊ីម សាមគ្គី ស្ថិតតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ក្រុមជនសង្ស័យមានគ្នា ចំនួនពីនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក CPX មិនស្គាល់ស្លាកលេខ បានធ្វើសកម្មភាពដកកាំភ្លើងខ្លីបាញ់គំរាមកលោកគ្រូវិទ្យាល័យ ជា ស៊ីម សាមគ្គី មួយគ្រប់ ដើម្បីគេចខ្លួនក្រោយពីពួកវាគាស់ទ្វាររបងសាលាប៉ុនប៉ងចូលលួចម៉ូតូរបស់សិស្សដែលមកចូលរួមក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ប៉ុន្តែត្រូវលោកគ្រូឃើញទាន់ក៏ហៅសួរនាំក៏ត្រូវខ្មាន់កាំភ្លើងបាញ់សំដៅសំណាងល្អមិនត្រូវ។
សូមបញ្ជាក់ថា លោកគ្រូ អ្នកគ្រូ វិទ្យាល័យ ជា ស៊ីម សាមគ្គី បានរៀបចំកម្មវិធីអបអរសង្ក្រាន្តឆ្នាំថ្មី ដែលមានរយៈ២ថ្ងៃ ដើម្បីឱ្យកូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ លេងល្បែងប្រជាប្រិយ៍ និងរាំកម្សាន្តសប្បាយ ស្រាប់តែក្នុងយប់កើតហេតុមានជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស មិនចាំស្លាកលេខបានសកម្មភាពឆ្កឹះសោទ្វាររបស់សាលានៅជាប់កន្លែងផ្ញើរម៉ូតូបំណងចូលទៅលួចម៉ូតូ ប៉ុន្តែមិនសិស្សដែលចូលរួមក្នុងកម្មវិធីប្រទះឃើញរាយការណ៍ទៅលោកគ្រូអ្នកគ្រូក្នុងសាលា ចេញមកសួរនាំពួកវាបានបាញ់ និងរត់គេចខ្លូនបាន់ស្រមោលតែម្តង។
ក្រោយពីកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះដល់ទីតាំងនៃសាលាវិទ្យាល័យ ជា ស៊ីម សាមគ្គី រកឃើញសំបកកាទូស្សគ្រាប់កាំភ្លើងមួយគ្រាប់ហើយសមត្ថកិច្ចបានយកទៅរក្សាទុក និងបាននាំអ្នកដែលឃើញហេតុការណ៍ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការបំភ្លឺ ដើម្បីស៊ើបអង្កេត និងស្រាវជ្រាវតាមរកជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕
Comment