• Today: November 21, 2024

លោកស្រី អ៊ី នារីនេត អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះដោយសារករណីអគ្គីភ័យចំនួន ៦គ្រួសារ ស្ថិតនៅភូមិថ្មស

ថ្ងៃចន្ទ ៦ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោកស្រី អុី​ នារីនេត​ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង​ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះហន្តរាយខេត្ត​ បាននាំយកថវិកា​ និងគ្រឿងឧបភោគបរិភោគមួយចំនួនរបស់សាខាកាកបាទក្រហមកម្ពុជា​ ខេត្ត​កោះ​កុង​ អញ្ជើញចុះសួរសុខទុក្ខ​ និងផ្តល់ជូនគ្រួសាររងគ្រោះដោយសារករណីអគ្គីភ័យចំនួន ៦គ្រួសារ​ ស្ថិត​នៅភូមិថ្មស​ ឃុំថ្មស​ ស្រុក​បូទុមសាគរ​ ខេត្តកោះកុង។ 

នាឱកាសនោះដែរ​ លោកស្រីអភិបាលរងខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវ​អភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង​ ដែល​លោក​ជំទាវ​តែងតែ​គិត​គូរ​អំពីសុខទុក្ខ របស់ប្រជាជនគ្រប់រូបគ្រប់ពេលវេលា​ រួមជាមួយនឹងការសម្ដែងនូវការសោកស្ដាយ​ ជាមួយគ្រួសាររងគ្រោះដែលបានបាត់បង់ទ្រព្យសម្បត្តិក្នុងករណីអគ្គីភ័យ​ កាល​ពីថ្ងៃ​២៤​ ខែមីនា​ ឆ្នាំ២០២៣​ កន្លងទៅនេះ។​ 

លោកស្រីអភិបាលរងខេត្ត​ បានអំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានាដែលអាចកើតមានឡើងជាយថាហេតុ​ ជាពិសេស​ការ​ររៀបចំប្រព័ន្ធអគ្គិសនី ការទុកដាក់ប្រេីប្រាស់ហ្គាស​ ប្រេងឥន្ធនៈ​ ធូប ទៀន​ និងសម្ភារ​ប្រេី​ប្រាស់​ផ្សេង​ទៀត​ ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកេីតឡេីង។ ជាមួយ​គ្នា​នេះ​ សូម​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ និងអ្នកពាក់ព័ន្ធត្រៀម​លក្ខណៈ​ឱ្យ​បានគ្រប់​ជ្រុងជ្រោយ​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាជន​ឱ្យ​បាន​ទាន់​ពេល​វេលា​ រួម​ជាមួយ​នឹង​ការរាយការណ៍​ឱ្យ​បានច្បាស់លាស់​ ចំពោះគ្រោះមហន្តរាយដែលបានកេីតឡេីងក្នុងមូលដ្ឋានរបស់ខ្លួន ៕

Tags

Comment