ភ្នំពេញ៖ ក្រុមមន្ត្រីនគរបាលចរាចរាណ៍ប្រចាំគោលដៅស្តុបវត្តស្លែង ផ្លូវជាតិលេខ៣ កែងផ្លូវ ៦០ម៉ែត្រ ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ ចេញលិខិតបង្គាប់ការផ្អាកការងារបណ្ដោះអាសន្ន ដោយសារពាក់ព័ន្ធករណីអនុវត្តតួនាទីភារកិច្ចផ្ទុយពីផ្លូវច្បាប់ តាមរបៀបត្រីងាតឈ្លាតពង “កំហែងយកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន”។
យោងតាមលិខិតបង្គាប់ការ លេខ០៤៨ ល.ប.ក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ ដែលអង្គភាពយើងទទួលបាន នៅថ្ងៃទី១០ ខែសីហានេះ របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំ បានឲ្យដឹងថា “ត្រូវបានផ្អាកការងារបណ្ដោះអាសន្នចំពោះមន្ត្រីនគរបាល ចំនួន ០៣នាក់ ចំណុះការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក ដោយមូលហេតុ កំហែងយកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន”។
ចំពោះមន្ត្រីនគរបាលចរាចរណ៍ទាំង ០៣រូប មានឈ្មោះ ដូចខាងក្រោម៖
ទី១- លោកអនុសេនីយ៍ឯក សុខ គឹមលី អត្តលេខ ៨០០៨០ ឋានៈនាយរងផ្នែក។
ទី២- លោកអនុសេនីយ៍ឯក សួន ផាន់ណា អត្តលេខ ៨៦៤២៩ ឋានៈនាយរងផ្នែក ។
៣-លោកអនុសេនីយ៍ឯក លន លីហូវ អត្តលេខ ៨៩៧៣៧ ឋានៈមន្ត្រី ។
ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា “សាមីខ្លួនត្រូវមកបង្ហាញមុខនៅការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា រៀងរាល់ម៉ោងធ្វើការ ដើម្បី កែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី ក្នុងករណីសាមីខ្លួនមិនមកបង្ហាញមុខ លោកនាយការិយាល័យ ត្រូវធ្វើរបាយការណ៍មកការិយាល័យបុគ្គលិក ដើម្បីមានវិធានការបន្ត”។
លោកស្នងការរងផែនការងារសេនាធិការ លោកស្នងការរងផែនការងារធនធានមនុស្ស លោកស្នងការរង ផែនការងារនគរបាលចរាចរណ៍ផ្លូវគោក លោកនាយការិយាល័យបុគ្គលិក លោកនាយការិយាល័យ អន្តរាគមន៍ និងតម្រួតបទបញ្ជាលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងអស់លោក ដែលមានឈ្មោះត្រូវអនុវត្តតាមលិខិតបង្គាប់ការនេះ ចាប់ពីថ្ងៃចុះហត្ថលេខាត។
សូមជម្រាបថា កាលពីសប្តាហ៍មុនមានការបែកធ្លាយករណីជនជាតិចិនម្នាក់ បើករថយន្តរថយន្តដឹកស្ត្រីជាប្រពន្ធ ធ្វើដំណើរតាមផ្លូវជាតិលេខ៣ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពេលមកដល់ភ្លើងស្តុបវត្តស្លែង ត្រូវបានមន្ត្រីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅនោះឃាត់រថយន្តសួរនាំរកលិខិតស្នាម ដោយសារល្មើសច្បាប់ចរាចរណ៍។ ដោយសារខ្លាចជូនប្រពន្ឋឡើងយន្តហោះមិនទាន់ ជនជាតិចិនបានសុំសម្រួលឲ្យលុយចាប់ពី ១០០ដុល្លារ រហូតដល់ ៣០០ដុល្លារ ប៉ុន្តែក្រុមនគរបាលចរាចរប្រចាំការនៅគោលដៅនោះមិនព្រមទទួលយកឡើយ ទើបសម្រេចចិត្តសុំតម្កល់លុយចំនួន ១មុឺនដុល្លារ ទុកនៅមន្ត្រីនគរបាលដើម្បីជូនប្រពន្ធឡើងយន្តហោះសិន ទើបត្រលប់មកដោះស្រាយគ្នាតាមផ្លូវច្បាប់វិញ។
ជនជាតិចិនរូបនោះ បន្ទាប់ជួនប្រពន្ធឡើងយន្តហោះរួច
បចុប្បន្ន មន្ត្រីនគរបាលចរាចរណ៍ទាំង ០៣រូប មាននាយផ្នែក ០២រូប និងមន្ត្រី ០១រូបត្រូវបានផ្អាកការងារបណ្ដោះអាសន្ន និងអនុវត្តន៍និតិវិធីតាមផ្លូវច្បាប់ពីបទ “កំហែងយកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន”៕
Comment