• Today: September 17, 2024

ខេត្តបាត់ដំបង.ស្រុកថ្មគោលអាក្មួយប្រុសមិនស្គាល់គុណទំនាស់ពាក្យសម្ដីចាប់យកកាំបិតកាប់ទៅលើពូថ្លៃរងរបួសធ្ងន់។

 នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១២.៥០នាទី នៅចំណុចក្រុម ទី ១២ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។មានករណីហិង្សាដោយចេតនាកាំបិតផ្គាក់បង្កឡើងដោយជនសង្ស័យឈ្មោះ ប៉ែល សាវ៉ើន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី។

 ស្រុកថ្មគោល ខេត្តបាត់ដំបង បានយកកាំបិតផ្គាប់កាប់ មកលើជនរងគ្រោះឈ្មោះ បុង វណ្ណៈ ភេទប្រុស អាយុ៤៣ឆ្នាំ (ត្រូវជាពូថ្លៃ)រស់នៅភូមិឃុំជាមួយគ្នាបណ្ដាលឱ្យរងរបួសត្រង់កខាងឆ្វេង (រងរបួសធ្ងន់)ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

បច្ចុប្បន្នចនសង្ស័យឃាត់ខ្លួនក្នុងអធិការនគរបាលស្រុកថ្មគោលបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី។

Tags

Comment