ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាជួញដូរនិងចែកចាយគ្រឿងញៀនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងធ្វើការឃាត់ខ្លួន ជាមួយគ្រឿងញៀនចំនួន១៤កញ្ចប់ ខណៈដែលមុខសញ្ញាខាងលើកំពុងចរាចរណ៍គ្រឿងញៀននៅក្នុងរោងស្បូវឆ្ងាយពីភូមិជាង១០០ម៉ែត្រ។
ការឃាត់ខ្លួនមុខសញ្ញាខាងលើនេះបានកាលពីវេលាម៉ោង០១រសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះនៅខាងក្រោយភូមិត្រពាំងរកា ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនខាងលើនេះ គឺកំលាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកសំរោង ទងបានល្បាតតាមមូលដ្ឋានលុះល្បាតដល់ នៅចំណុច ខាងក្រោយភូមិត្រពាំងរកា ឃុំត្រពាំងគង ស្រុកសំរោងទង បានឃាត់មុខសញ្ញាជួញដូរគ្រឿងញៀនចំនួនម្នាក់។
នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា មុខ សញ្ញាដែលឃាត់ខ្លួនមាន ឈ្មោះ វង្ស សាវឿន ហៅម៉ាប់ ភេទប្រុសអាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិត្រពាំងរកា ឃុំត្រពាំងគង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើរោងស្លឹកខាងជើងភូមិត្រពាំងរកាប្រហែល១០០ម៉ែត្រ សម្រាប់ចែកចាយគ្រឿងញៀន។
ក្រោយប្រតិបត្តិការនេះកម្លាំងជំនាញ ដកហូតវត្ថុតាងរួមមាន៖
១-គ្រឿងញៀនចំនួន១៤កញ្ចប់តូចនិង២-ទូរស័ព្ទ១គ្រឿង។
ករណីខាងលើនេះផ្នែកជំនាញប្រឆាំងគ្រឿងញៀនកំពុងសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕

Comment