• Today: November 03, 2024

លោកជំទាវ បាន ស្រីមុំ ដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាព គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ឆ្នាំ២០២៣

ប៉ៃលិន៖     នៅសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាព គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ឆ្នាំ២០២៣ ដើម្បីជំរុញការអភិវឌ្ឍន៍នៅមូលដ្ឋាន និងផ្តល់សេវ៉ាសាធារណៈនានា ជូនដល់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន  បានមានប្រសាសន៍លើកឡើងថា៖ ការអនុវត្តគម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ជាក់ស្តែងនៅមូលដ្ឋានដោយផ្ទាល់ ដូច្នេះមន្ត្រីជំនាញទាំងអស់ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវខិតខំប្រឹងប្រែងសិក្សាស្វែងយល់ឲ្យបានម្មត់ចត់ ដើម្បីអោយការប្រើប្រាស់ថវិកា គម្រោងមូលនីធិនេះ ចំគោលដៅ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការលើកកម្ពស់ជីវភាពរស់នៅ ឲ្យកាន់តែប្រសើរឡើង ដោយឈរលើគោលនយោបាយសេដ្ឋកិច្ច ទីផ្សាសេរី និងសមធម៌សង្គម ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរក្រុង/ស្រុក ក្រុមប្រឹក្សាឃុំ/សង្កាត់ និងមន្ត្រីពាក់ព័ន្ធ ត្រូវបង្កើនការពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អទ្វេឡើង ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ ប្រកបដោយគតិបណ្ឌិត ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព ក្នុងការចូលរួមគាំទ្រគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើសេវាសាធារណៈបានល្អប្រសើ និងបានកសាងសមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាង ដែលជាការរួមចំណែកឲ្យខេត្តប៉ៃលិនយើង មានភាពរីកចម្រើន។ដ.ស សារឿន

Tags

Comment