• Today: November 21, 2024

លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិនប្រធានកិត្តិយលសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បាននាំយកអំណោយផ្តល់ជូនស្រ្តីងាយរងគ្រោះ និងពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៧០គ្រួសារក្នុងស្រុកកំពង់ត្រាច

 

(កំពត) កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានដឹកនាំមន្ត្រី សមាជិក សមាជិកាសមាគម ចុះជួបសំណេះសំណាល និងនាំយកអំណោយទៅចែកជូនដល់ស្រ្តីងាយរងគ្រោះ និងពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៧០គ្រួសារ ដែលមកពីភូមិចំនួន ៧ ភូមិ ដែលបានរៀបចំពិធីធ្វើឡើងនៅក្នុងបរិវេណវត្តទួលខ្សាច់ ហៅវត្តកោះផ្តៅ ដែលស្ថិតនៅក្នុងភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ 

 លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសមាគនិង លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្ត និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពតតំណាងឲ្យលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលជានិច្ចជាកាល តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែមានជីវភាពខ្វះខាតងាយ រងគ្រោះ និងរងគ្រោះក្នុងខេត្តកំពតគ្រប់ទីកន្លែង។

 លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានអានរបាយការណ៍ពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលមានជីវភាពខ្វះខាតចំនួន ៧០ គ្រួសារនេះជូនទៅដល់ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ក៍បានបញ្ជាក់ឲ្យដឹងថា នៅខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តលោកបានផ្តោតសំខាន់ទៅលើការអភិវឌ្ឍមូលដ្ឋាន ការបម្រើសេវាសាធារណៈផ្សេងៗឱ្យកាន់តែប្រសើរ និងបានដោះស្រាយរាល់បញ្ហាជូនដល់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាដើម្បីឱ្យពលរដ្ឋគ្រប់មូលដ្ឋានទទួលនូវភាពកក់ក្តៅ និងរស់នៅក្នុងភាពសុខដុមរម្យនាជាគ្រួសារតែមួយ។ 

 នៅក្នុងឱកាសនោះដែរ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន បានចែកអំណោយជូនដល់ស្ត្រីងាយរងគ្រោះ និងពលរដ្ឋដែលមានជីវភាពខ្វះខាតទាំង ៧០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករចំនួន ១០គីឡូក្រាម មី ១កេស ត្រីខ ១យួរ និងថវិកា ២ម៉ឺនរៀល និងបានប្រគេនទៀនវស្សា ដល់ព្រះសង្ឃចៅអធិការវត្តគង់ចាំព្រះវស្សានិងទេយ្យទានមួយចំនួនផងដែរ។

Tags

Comment