ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសទទួលយក លោក អៀ ចាន់ណា ជាអតីតមន្ត្រីជាន់ខ្ពស់មកពីគណបក្សប្រឆាំងជាសមាជិក CPP ដែលបានសុំចូលរួមក្នុងជីវភាពនយោបាយជាមួយ។
នេះបើតាមការបង្ហោះសាររបស់សម្តេចតេជោ ហ៊ុន សែន លើបណ្តាញតេលេក្រាម នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នេះ។
សម្តេចតេជោ ហ៊ុន សែន បានសេសេរបញ្ជាក់ថា ជាសមាជិកបក្សប្រជាជន ហើយបញ្ជាក់ថា "គណបក្សប្រជាជនកម្ពុជា បើកចិត្តទូលាយទទួលយកមនុស្សពីគ្រប់ទិសទី ដោយមិនប្រកាន់និន្នាការនយោបាយ"។
លោក អៀ ចាន់ណា អតីតតំណាងយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ ប្រទេសន័រវេ (Norway) បានចេញវីដេអូ និងលិខិតសុំមកចូលរួមជីវភាពនយោបាយ
ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារមើលឃើញនូវការដឹកនាំប្រកបដោយឈ្លាសវៃប្រកបដោយគុណធម៌ មេត្តាធម៌ ដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។
ក្នុងនោះ គណបក្សប្រជាជនកម្ពុជា តែងតែបើកចិត្តទូលាយទទួលយកមនុស្សពីគ្រប់ទិសទីដោយមិនប្រកាន់និន្នាការនយោបាយពីអតីតកាលក្នុងគោលបំណងប្រម៉ូលផ្តុំធនធានមនុស្ស ធនធានប្រាជ្ញា និងទ្រព្យសម្បត្តិ ដើម្បីការពារសន្តិភាព និងបន្តការកសាងប្រទេសក្រោមម្លប់សន្តិភាពតទៅទៀត៕
Comment