• Today: November 21, 2024

ផលដំណាំជាង ៦០០ហិចតា ក្នុងតំបន់ទំនាបនៃស្រុកចំនួន ៣ នៃខេត្តត្បូងឃ្មុំ រងផលប៉ះពាល់ដោយទឹកទន្លេមេគង្គជន់លិច


ត្បូងឃ្មុំ៖ ផលដំណាំជាង ៦០០ហិចតា ក្នុងតំបន់ទំនាបនៃស្រុកចំនួន ៣ នៃខេត្តត្បូងឃ្មុំ រងផលប៉ះពាល់ដោយទឹកទន្លេមេគង្គជន់លិច។ នេះបើតាមរបាយការាណ៍តបស់អាជ្ញាធរដែលយើងទទួលបាន នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ។
   បើ យោង តាម របាយការណ៍  គិត ត្រឹម ល្ងាច ថ្ងៃ ទី ០៩ ខែសីហា ឆ្នាំ២០២៣ ផលដំណាំ របស់ ប្រជា កសិករ នៅ ក្នុង ខេត្ត ត្បូងឃ្មុំ បាន ទទួល រង ផល ប៉ះពាល់ ពី ទឹកទន្លេ មេគង្គ ប្រមាណ  ៦២៥ ហិច តា  ។
   លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា នៅដើមខែសីហានេះ ទឹកទន្លេ បាន ហក់ ឡើង យ៉ាង កំ ហុ ក ហូរ ចូល ទី ទំនាប លិច ទឹក នៅ ភូមិសាស្ត្រ មួយ ចំនួន រួម មាន ៖ ស្រុក ក្រូចឆ្មារ , ស្រុក ត្បូងឃ្មុំ និង ស្រុក អូ ររាំង ឪ បណ្ដាល ឲ្យ ជន់ លិច ដំណាំ ប្រមាណ ជាង ៦០០ ហិ កតា ក្នុង នោះ ដំណាំ ស្រូវ ប្រមាណ  ២៤៩ហិ កតា , ដំណាំ ពោត សម្រាប់ ផលិត ចំណី សត្វ ប្រមាណ  ៣៣៧ ហិ កតា , ដំណាំ ឈូក  ប្រមាណ  ៣៤ ហិ កតា និង បន្លែ ប្រមាណ  ៥ ហិ កតា  ផង ដែរ  ។ 
   លោកប្រធានមន្ទីរបានបន្តឲ្យដឹងទៀតថា ដោយ ក្នុង នោះ មានស្រុក ចំនួន ០៣ នៃខេត្តត្បូងឃ្មុំ មានដូច ខាងក្រោម៖
១- ស្រុក ក្រូចឆ្មារ ជន់ លិច ដំណាំ ពោតក្រហម លើ ផ្ទៃដី ២៣៩ ហិ កតា ស្ថិត នៅ ដំណាក់កាល ដាក់ ទឹកដោះ  ក្នុង ឃុំ កំពង់ទ្រាស លើ ៣ ភូមិ ដែល មាន កសិករ រង គ្រោះ  ចំនួន  ១៥៩ គ្រួសារ បណ្ដាល ឱ្យ ខូចខាត  ចំនួន  ៥៥ ហិ កតា ។
២- ស្រុក អូរ រាំង ឪ លិច ដំណាំ ស្រូវ លើ ផ្ទៃដី  ចំនួន ១៧១ ហិ កតា ស្ថិត ក្នុង ដំណាក់កាល កកួរ ក្នុង ឃុំ ព្រះ ធាតុ និង ឃុំ មៀន លើ  ០៨ ភូមិ ដែល មាន កសិករ រង គ្រោះ  ចំនួន ១៥៥ គ្រួសារ បណ្ដាល ឱ្យ ខូចខាត ដំណាំ ស្រូវ ប្រមាណ ១៨ ហិ កតា ស្មើនឹង  ១៨ គ្រួសារ ។
៣- ស្រុក ត្បូងឃ្មុំ ជន់ លិច ដំណាំ លើ ផ្ទៃដី  ២១៥ ហិ កតា នៅ  ២ ឃុំ ក្នុង នោះ ផ្ទៃដី ដំណាំ ស្រូវ ប្រមាណ  ៧៨ហិ កតា ដំណាំ ពោត សម្រាប់ ផលិត ចំណី សត្វ ប្រមាណ  ៩៨ ហិច តា ដំណាំ     ឈូក ប្រមាណ  ៣៤ ហិ កតា និង បន្លែ ប្រមាណ  ៥ ហិច តា  ។ ដំណាំ សន្និដ្ឋាន ខូចខាត ប្រមាណ  ៧០ ហិ កតា ក្នុង នោះ មាន  ស្រូវ ប្រមាណ  ១២ ហិ កតា, ពោត សម្រាប់ ផលិត ចំណី សត្វ ប្រមាណ  ៥៣ហិ កតា និង បន្លែ ប្រមាណ  ០៥ ហិ កតា ។
    តាម ការ សន្និដ្ឋាន ជា រួម គឺ ផ្ទៃដី ដំណាំ ស្រូវ និង មក ដំណាំ ពោតក្រហម ដែល ជន់ លិច ហើយ ខូចខាត មិន អាច ធ្វើការ ដាំ ដុះ ស្ដារ ឡើង វិញ បាន នោះ ទេ ពីព្រោះ ភូមិសាស្ត្រ ទាំងនោះ គឺ ស្ថិត ក្នុង ទីជម្រៅ ហើយ ការ ដាំ ខកពេល វេលា ទៀត ផង  ៕


Tags

Comment