• Today: December 03, 2024

រដ្ឋមន្ត្រីក្រសួងព័ត៌មាន រិះគន់ក្រុមរថយន្តសង្គ្រោះមន្ទីរពេទ្យឯកជនថា «ឃើញគ្នាអនាថា គ្រោះថ្នាក់ចរាចរណ៍ គ្មានសាច់ញាតិ ឡានពេទ្យឯកជន ឃើញហើយទៅហួស មកហួស មានសម្ភារៈជាប់ខ្លួន ប្រជែងគ្នាដឹក»

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញ៉ារីទ្ធ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នេះ បានបង្ហោះនូវខ្លឹមសារអត្ថបទមួយពាក់ព័ន្ធករណីរថយន្តសង្គ្រោះបន្ទាន់របស់ពេទ្យឯកជនមួយចំនួន ពេលមកកន្លែងឃើញជនរងគ្រោះ ជាជនអនាថា ជួបករណីគ្រោះ គ្មានសាច់ញាតិ និងគ្មានទ្រព្យសម្បត្តិនៅក្បែរខ្លួន ដោយឯកឧត្តមរិះថា «ឡានពេទ្យឯកជន មកហើយ ឃើញទៅហួស មកហួស មិនជួយដឹកគ្នាយកទៅសង្គ្រោះសិនទេ»

 ឯកឧត្តម ខៀវ កាញ៉ារីទ្ធ បានបង្ហោះសារថា «ចឹងបានថា ឃើញគ្នាអនាថា គ្រោះថ្នាក់ចរាចរណ៍ គ្មានសាច់ញាតិ ឡានពេទ្យឯកជន មកហើយឃើញទៅហួស មកហួស មិនជួយដឹកគ្នាយកទៅសង្គ្រោះសិនទេ បើឃើញមានម៉ូតូនៅក្បែរ មានសម្ភារៈជាប់ខ្លួន ប្រជែងគ្នាដឹក»

 ជាក់ស្ដែងនៅ វេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២៣ មានស្ត្រីអនាថាម្នាក់ ដើរឆ្លងផ្លូវត្រូវរថយន្ត ហាយលេនឌ័រ បើកបុកបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនបាត់ នៅចំណុចមុខផ្សារ សេនជូរី តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 ក្នុងអត្ថបទនោះ បានសរសេរទៀតថា «អ្វីដែលប្រជាពលរដ្ឋនៅកន្លែងកើតហេតុហួសចិត្តគ្រប់គ្នា ព្រោះឃើញឡានពេទ្យឯកជនជាច្រើនគ្រឿងបានមកដល់ហើយគ្រាន់តែឃើញជនរងគ្រោះជាជនអនាថា ប្រញាប់ប្រញាបើករថយន្តចេញឡើងលឿនមិនជួយដឹកគ្នាយកទៅសង្គ្រោះសិនទេ»

 ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមអរគុណដល់រថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកពោធិ៍ចិនតុង ដែលបានមកយកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យ៕

Tags

Comment