កោះកុង៖ ក្រពើភ្នំដែលជាសត្វកម្របំផុតក្នុងពិភពលោក ១ក្បាល មា ទម្ងន់ ៣.៥គីឡូក្រាម ប្រវែង ១.១៥ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋរ ក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ប្រទះឃើញក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងយកមកប្រគល់ជូនមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថានក្នុងតំបន់នោះ។
ក្រោយពីបានពិនិត្យដោយសហការជាមួយមន្រ្តីជំនាញរបស់អង្គការសត្វព្រៃ និងរុក្ខជាតិ អន្តរជាតិ Fauna and Flora International ឃើញថា ក្រពើភ្នំខាងលើ គឺជាក្រពើធម្មជាតិ មិនមែនជាក្រពើដែលអង្គការធ្លាប់បានលែងនោះទេ។
តាមមន្រ្តីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន និងអង្គការ Fauna and Flora International បានយកក្រពើភ្នំខាងលើ ទៅលែងនៅទីជម្រកធម្មជាតិវិញ និងសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានយល់ពីតម្លៃនៃសត្វក្រពើភ្នំ ដែលជាសត្វកម្រលើពិភពលោក និងកំពុងមានវត្តមានច្រើនជាងគេនៅប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ថា តំបន់ជួរភ្នំក្រវាញ ក្នុងប្រទេសកម្ពុជា បានផ្តល់ជាទីជម្រកយ៉ាងល្អ សម្រាប់ការរស់រានរបស់សត្វក្រពើភ្នំ ចាប់ពីតំបន់អូរសោម ក្នុងខេត្តពោធិ៍សាត់ រហូតដល់តំបន់ឆាយរាបនៃប្រព័ន្ធព្រែកកំពង់សោម ស្រុកស្រែអំបិល ខេត្តកោះកុង៕
Comment